PR

រថយន្តអគ្គិសនីជំនាន់ថ្មី ពីរម៉ូឌែលកំពុងបង្ហាញវត្តមាននៅប្រទេសកម្ពុជា

BY
Liny Chan
June 27, 2023

រថយន្តអគ្គិសនី គឺកំពុងចាប់ផ្ដើមមានវត្តមានក្នុងទីផ្សារប្រទេសកម្ពុជាជាមួយនឹងចំណាត់ថ្នាក់ផ្សេងគ្នាដូចជារថយន្ត ប្រភេទស៊ីឌែន, SUV ខ្នាតតូច, និងប្រភេទ SUVខ្នាតធំ។ វាទើបតែមានក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះ ដែលបាននាំចូលនូវរថយន្តអគ្គិសនី ហើយផ្តល់នូវរថយន្តដែលមានបច្ចេកវិទ្យាថ្មីទំនើប, សន្សំសំចៃខ្ពស់, ប្រព័ន្ធផាសុកភាពនិងអាចបើកបរបានរយៈចម្ងាយឆ្ងាយផងដែរ។ ក៏ប៉ុន្តែរឿងតែមួយគត់ដែលអ្នកទិញចាប់អារម្មណ៍មុនគេនោះ គឺតម្លៃសមរម្យនិងបើកបរបានរយៈចម្ងាយឆ្ងាយ។ ដូច្នេះ, ថ្ងៃនេះយើងមានរថយន្តអគ្គិសនី ២ម៉ូឌែល ដែលបានសម្ភោធជាផ្លូវការក្នុងប្រទេសកម្ពុជាហើយអតិថិជនអាចដឹងឥលូវនេះបានអំពីលក្ខណៈពិសេសសំខាន់ៗ ក៏ដូចជាអត្ថប្រយោជន៍ជាច្រើនពីរថយន្តទាំងពីរម៉ូឌែលនេះ។

វាពិតជាជម្រើសដ៏ល្អសម្រាប់ប្រជាជនកម្ពុជាដែលបានឃើញរថយន្តអគ្គិសនីម៉ាក MG4 នៅក្នុងទីផ្សារក្នុងស្រុកពីព្រោះរថយន្ត MG4 នេះជាលក់ដាច់បំផុតក្នុងទីផ្សារអឺរ៉ុបហើយបានឈ្នះ9ពានរង្វាន់នៃរថយន្តល្អបំផុតពីអ្នកជំនាញរថយន្តនៃចក្រភពអង់គ្លេស។ ពិតប្រាកដណាស់, រថយន្តអគ្គិសនី MG4 បាននាំមកនូវតម្លៃដ៏គួរឱ្យចាប់អាម្មណ៏ ចាប់ពី $35,999 ប៉ុណ្ណោះហើយលោកអ្នកអាចបើកបរបានរហូតដល់ 445Km ជាមួយការប៉ាន់ស្មានតម្លៃនៃការសាកថាមពលប្រហែល 11.20$ ប៉ុណ្ណោះដែលអាចបើកបរបាន 445Km, ដូច្នេះការគណនាឃើញថា 100Km ម្ចាស់រថយន្តចំណាយត្រឹមតែ 2.51$ លើរថយន្ត MG4 ពិតជាសន្សំសំចៃពិតមែន។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន MG ក៏មានអ្នកបច្ចេកទេសដែលមានជំនាញលើរថយន្តអគ្គិសនីជាច្រើនឆ្នាំហើយបានផ្ដល់ឱ្យអតិថិជននូវវិធីត្រឹមត្រូវតាមបច្ចេកទេសនៃការថែទាំ ហើយម្ចាស់រថយន្តអាចប្រើប្រាស់បានដោយមិនមានការព្រួយបារម្ភអ្វីទេព្រោះមានការធានាគុណភាពរយៈពេល៥ឆ្នាំពីក្រុមហ៊ុនMGផងដែរ។ រថយន្ត MG4 បានបំពាក់នូវលក្ខណៈពិសេសជាច្រើនដូចជា: កាមេរ៉ា៣៦០ដឺក្រេជាមួយសេនស័រជំនួយក្នុងការចត, ហ្រ្វាំងដៃអេឡិចត្រូនិច, ប្រព័ន្ធសោរឆ្លាតវៃជាមួយការចេញចូលរថយន្តដោយមិនប្រើសោរ អមនឹងបទពិសោធន៏ថ្មីដោយគ្រាន់តែជាន់ហ្វ្រាំង២ដងរថយន្តចាប់ផ្ដើមដំណើរការ, មុខងារសាកថ្មទូរស័ព្ទឥតខ្សែ, អេក្រង់កំសាន្តទំហំ10.25អ៊ីញអាចភ្ផាប់ជាមួយ Apple CarPlay និង Bluetooth, កញ្ចក់ចំហៀងក្ដោបអេឡិចត្រូនិច, ប្រព័ន្ធបញ្ផាដោយសំឡេង រួមជាមួយមុខងារជាច្រើនទៀតដែលពិតជាធ្វើឱ្យរថយន្តMG4កាន់តែទាក់ទាញនិងមានផាសុកភាពខ្ពស់។

ទោះជាយ៉ាងណាក៏ដោយ, BYD ក៏បាននាំចូលរថយន្តអគ្គិសនីផងដែរជាមួយម៉ូឌែលថ្មី BYD Atto3 ដែលអាចបើកបរបានចម្ងាយ 480Km, ក៏ប៉ុន្តែលោកអ្នកអាចក្លាយជាម្ចាស់រថយន្តនេះបានក្នុងតម្លៃរហូតដល់ $41,800។ រថយន្តអគ្គិសនី BYD Atto3 មានការរចនាបានល្អសម្រាប់ការបើកបរក្នុងទីក្រុងហើយវាបាននាំមកនូវជាមួយលក្ខណៈពិសេសទំនើបៗដើម្បីផ្តល់ឱ្យអ្នកបើកបរទទួលនូវបទពិសោធន៏ថ្មីនិងផាសុកភាពដូចជា: ប្រព័ន្ធសោឆ្លាតវៃ, កុងទ័រឌីជីថលទំហំ5អ៊ីញ, ប្រព័ន្ធបញ្ផាដោយសំឡេងដែលធ្វើអោយការបើកបរកាន់តែទំនើប, ប្រព័ន្ធត្រួតពិនិត្រសម្រាប់កំណត់នូវល្បឿនថេរ, កាមេរ៉ាក្រោយជាមួយនិងសេនស័រ, ពោងសុវត្ថិភាពចំនួន៦គ្រាប់, ហើយមានលក្ខណៈពិសេសដទៃទៀតជាច្រើន។ ប៉ុន្តែ BYD មិនទាន់មានផ្នែកសេវាកម្មជារបស់ខ្លួននោះទេ, ដូច្នេះអតិថិជនត្រូវតែទៅត្រូតពិនិត្យឬក៏ថែទាំរថយន្តរបស់ពួកគេជាមួយដៃគូសហការដែលបានប្រតិបត្តិដោយក្រុមហ៊ុន BYD។

កង្វល់របស់មនុស្សជាច្រើនទាក់ទងនឹងការបញ្ចេញជាពុលមកបរិយាកាសពីរថយន្តប្រើសាំង ហើយអនាគតនៃភពផែនដីនឹងមានរថយន្តអគ្កិសនីដែលអាចជួយកាត់បន្ថយនូវឧស្ម័នមិនល្អនេះបាន។ ដើម្បីក្លាយជាម្ចាស់រថយន្តអគ្គិសនីម៉ាក MG4 នេះលោកអ្នកអាចសន្សំសំចៃបានច្រើនលើដោយអាចសន្សំបានប្រហែលជា $6,000 ដើម្បីវិនិយោគអាជីវកម្មឬក៏ទិញវត្ថុអ្វីផ្សេងដែលចាំបាច់ហើយវាពិតជាជម្រើសដ៏ល្អសម្រាប់រថយន្តអគ្គិសនីដែលមានតម្លៃសមរម្យជាងគេ។ ក្នុងចំនែកនៃទីផ្សាររថយន្តអគ្គិសនី, MG4 និង BYD Atto3 គឺមានចំនុចសំខាន់ពិសេសផ្សេងៗគ្នាដូចជា តម្លៃរថយន្ត, រយៈចម្ងាយនៃការបើកបរ, ជាមួយនឹងមុខងារប្រើប្រាស់របស់រថយន្ត។ ដូច្នេះអតិថិជនអាចស្វែងយល់បន្ថែមនូវអ្វីដែលផ្ដល់អត្ថប្រយោជន៏ច្រើននិងចំណេញដល់ការប្រើប្រាស់របស់អ្នកដើម្បីធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។

Share This Post: