អន្តរជាតិ

ពលរដ្ឋអាមេរិករាប់លាននាក់ត្រូវបង្ខំចិត្តសម្ងំនៅក្នុងផ្ទះជាបណ្តោះអាសន្នដើម្បីការពារខ្លួនពីផ្សែងនិងខ្យល់កខ្វក់

BY
Pheakdey
June 29, 2023

អាមេរិក៖ ផ្សែងនិងខ្យល់កខ្វក់ដែលបង្កឡើងដោយសារបញ្ហាភ្លើងឆេះព្រៃនៅក្នុងប្រទេសកាណាដាបានបន្តជះឥទ្ធិពលអាក្រក់នៅតាមទីក្រុងសំខាន់ៗនៅក្នុងសហរដ្ឋអាមេរិកអស់រយៈពេល ២ថ្ងៃជាប់គ្នាមកហើយ នេះបើយោងតាមការចុះផ្សាយរស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនានេះ។ ក្រុងដែលត្រូវបានគេមើលឃើញថា កំពុងរងសម្ពាធអាក្រក់យ៉ាងខ្លាំងពីបញ្ហាបរិយាកាសនោះមានដូចជាទី​ក្រុង Chicago ដែលស្ថិតនៅក្នុងរដ្ឋ Illinois និងទីក្រុង​ Cleveland ដែលស្ថិតនៅក្នុងរដ្ឋ Ohio។

ប្រភពខាងលើបានបន្តថា នៅចំពោះមុខនៃការទទួលរងឥទ្ធិពលអាក្រក់របស់ផ្សែងនិងខ្យល់កខ្វក់នេះអាជ្ញាធរអាមេរិកបានសម្រេចលុបចោលការប្រកួតកីឡាមួយចំនួនដែលត្រូវរៀបចំនៅខាងក្រៅអាគារ កន្លែងកំសាន្តនៅទីសាធារណៈមួយចំនួនត្រូវបានបិទជាបណ្តោះអាសន្ន ខណៈពលរដ្ឋអាមេរិកជាច្រើនលាននាក់ត្រូវបង្ខំចិត្តសម្ងំនៅក្នុងផ្ទះដើម្បីរក្សាសុខភាពរបស់ពួកគេ។ គួរបញ្ជាក់ជូនថា ស្ថានភាពបរិយាកាសដ៏អាក្រក់ខាងលើនេះបានវាយប្រហារសហរដ្ឋអាមេរិក ស្របពេលដែលអាមេរិកកំពុងប្រឈមនឹងបញ្ហារលកកម្តៅដ៏ខ្ពស់មួយស្រាប់ទៅហើយ៕

 អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: