អន្តរជាតិ

ការសិក្សាមួយបានរកឃើញថា ការរស់នៅក្បែរតំបន់បៃតងជួយធ្វើឲ្យលោកអ្នកក្មេងជាងវ័យ ២ឆ្នាំកន្លះ

BY
Pheakdey
June 30, 2023

អាមេរិក៖ ការរស់នៅក្បែរតំបន់ដែលមានរុក្ខជាតិបៃតងអាចធ្វើឲ្យលោកអ្នកមានសុខភាពល្អក្មេងជាងវ័យជាង ២ឆ្នាំ នេះបើយោងតាមការសិក្សាមួយដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងសាលាវេជ្ជសាស្រ្ត Feinberg នៃសាកលវិទ្យាល័យ Northwestern ដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក។

បើតាមលោកសាស្រ្តាចារ្យ Kyeezu Kim ដែលជាអ្នកដឹកនាំការសិក្សាខាងលើនេះបានពន្យល់ថា ការរស់នៅក្បែរ ការស្រូបយក ឬការប៉ះពាល់ជាមួយនឹងបរិយាកាសបៃតងជាប្រចាំបានផ្តល់គុណប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពសរសៃឈាមបេះដូង ជួយជម្រុញឲ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ ជួយទប់ស្កាត់ការរងគ្រោះពីរលកកម្តៅ និងជួយកាត់បន្ថយអត្រានៃការស្លាប់មួយផ្នែកផងដែរ។ លោកសាស្រ្តាចារ្យបានបន្តថា គុណប្រយោជន៍ទាំងអស់នេះនឹងជួយធ្វើឲ្យលោកអ្នកមានសុខភាពល្អនិងមើលទៅគឺក្មេងជាងវ័យចំនួន ២ឆ្នាំកន្លះឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: