កូរ៉េខាងត្បូងនឹងបើកវិទ្យាល័យឯកទេស K-pop ដើម្បីបង្រៀនសិស្សពីមេរៀន ច្រៀង រាំ សម្តែង និងជំនាញសំខាន់ៗក្នុងវិស័យ K-pop
- BY
- Pheakdey
- July 2, 2023
កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងគ្រោងនឹងបើកវិទ្យាល័យឯកទេស K-pop ដ៏ធំមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីថ្ងៃសោរ៍ ទី១ ខែកក្កដានេះ។ តាមគម្រោងគឺសាលាជំនាញ K-pop ដ៏កម្រនេះនឹងត្រូវបើកដំណើរនៅក្នុងឆ្នាំ ២០២៨ នៅក្នុងទីក្រុងប៊ូសាន ដែលជាក្រុងធំបំផុតលំដាប់ទី ២ របស់ប្រទេសកូរ៉េខាងត្បូង។

បើតាមលោក Ha Yoon-su អគ្គនាយកនៃការអប់រំប្រចាំក្រុងប៊ូសានបានបញ្ជាក់ថា សាលាឯកទេស K-pop នឹងបើកបង្រៀនពីជំនាញច្រៀង រាំ និពន្ធបទភ្លេង និពន្ធទំនុកច្រៀង ការសម្តែង និងកិច្ចការសំខាន់ៗមួយចំនួនទៀត ដែលជាប់ពាក់ពន្ធក្នុងវិស័យ K-pop។ លោកអគ្គនាយករូបនេះបានបន្តថា សាលាឯកទេស K-pop នេះក៏បើទទួលសិស្សអន្តរជាតិមកពីបណ្តាប្រទេសនានានៅជុំវិញពិភពលោកផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






