ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Neymar ត្រូវពិន័យជាង ៣លានដុល្លារ ជុំវិញករណីជីកបឹងសិប្បនិម្មិតមួយដោយគ្មានការអនុញ្ញាត

    BY Pheakdey July 4, 2023
    Neymar ត្រូវពិន័យជាង ៣លានដុល្លារ ជុំវិញករណីជីកបឹងសិប្បនិម្មិតមួយដោយគ្មានការអនុញ្ញាត

    ប្រេស៊ីល៖ អាជ្ញាធរប្រេស៊ីលបានសម្រេចធ្វើការពិន័យកំពូលកីឡាករបាល់ទាត់ Neymar ជាប្រាក់ចំនួន ១៦លានរ៉ៃ (៣,៣ លានដុល្លារ) ជុំវិញករណីជីកបឹងមួយដោយគ្មានការអនុញ្ញាត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៤ ខែកក្កដានេះ។ បឹងដែលជាដើមហេតុបង្កឲ្យមានរឿងរ៉ាវចម្រូងចម្រាសនេះត្រូវបានជីកនៅក្នុងវិមានដ៏ស្កឹមស្កៃរបស់កីឡាករវ័យ ៣១ឆ្នាំរូបនេះនៅឯជាយទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល។

    ប្រភពខាងលើបានបន្តថា បើទោះជាបឹងសិប្បនិម្មិតខាងលើនេះត្រូវបានជីកនៅក្នុងគេហដ្ឋានផ្ទាល់ខ្លួនរបស់របស់កីឡាករ Neymar ក៏ដោយ តែយោងទៅតាមច្បាប់គឺរូបគាត់ត្រូវតែសុំការអនុញ្ញាតពីសំណាក់អាជ្ញាធរបរិស្ថានជាមុនសិន ដើម្បីឲ្យមន្ត្រីជំនាញមកពិនិត្យនិងវាយតម្លៃថា បឹងនោះពិតជាមិនបានបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថាននោះទេទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ យ៉ាង​ណាក្តី កីឡាករ Neymar មានពេល ២០ថ្ងៃ ដើម្បីប្តឹង​ឧទ្ធរណ៍​ជុំវិញការសម្រេចខាងលើ ខណៈគិតត្រឹមពេលនេះគេនៅមិនទាន់ឃើញកីឡាករ Neymar បង្ហាញប្រតិកម្ម ឬធ្វើការឆ្លើយយ៉ាងណានោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: