អន្តរជាតិ

សភាបារាំង អនុម័តច្បាប់អនុញ្ញាតឲ្យប៉ូលិសអាចធ្វើការតាមដានជនសង្ស័យតាមរយៈទូរស័ព្ទដៃ

BY
Pheakdey
July 7, 2023

បារាំង៖ សភាបារាំងបានអនុម័តលើច្បាប់លើថ្មីមួយ ដែលអនុញ្ញាតឲ្យប៉ូសិសអាចធ្វើការតាមដានក្រុមជនសង្ស័យតាមរយៈទូរស័ព្ទដៃបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដានេះ។ តាមរយៈច្បាប់ថ្មីនេះគឺប៉ូលិសបារាំងអាចធ្វើការតាមដានជនសង្ស័យពីចំងាយបាន​​ ពោលគឺប្រើប្រាស់ GPS នៅក្នុងទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិចផ្សេងៗផ្ទាល់ខ្លួនរបស់ពួកគាត់តែម្តង។

ប្រភពខាងលើបានបន្តថា ច្បាប់ថ្មីខាងលើនេះក៏បានអនុញ្ញាតឲ្យប៉ូលិសបារាំងអាចប្រើប្រាស់បច្ចេកទំនើបមួយចំនួនផ្សេងទៀតក្នុងការបំបែកសំណុំរឿងឧក្រិដ្ឋកម្មផងដែរ ដូចជាកាមេរ៉ា មីក្រូហ្វូន ឬកម្មវិធីសំខាន់ៗមួយចំនួន ដែលមាននៅក្នុងទូរស័ព្ទដៃរបស់ពួកគាត់។ បើតាមលោក Eric Dupond-Moretti ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌បារាំងបានបញ្ជាក់ថា តាមរយៈច្បាប់ថ្មីនេះនឹងជួយសម្របសម្រួលឲ្យប៉ូលិសបារាំងងាយស្រួលក្នុងការបំបែកសំណុំរឿងឧក្រិដ្ឋកម្មផ្សេងៗប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចំណេញពេលវេលាផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: