ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្សយន្ត AI ប្រាប់ UN ថា៖ “ពួកយើងអាចបម្រើពិភពលោកបានល្អប្រសើរជាងមនុស្ស”

    BY Pheakdey July 8, 2023
    មនុស្សយន្ត AI ប្រាប់ UN ថា៖ “ពួកយើងអាចបម្រើពិភពលោកបានល្អប្រសើរជាងមនុស្ស”

    ស្វីស៖ “ពួកយើងអាចបម្រើពិភពលោកបានល្អប្រសើរជាងមនុស្ស” នេះជាពាក្យសំដីរបស់មនុស្សយន្តដើរដោយបច្ចេកវិទ្យា AI និយាយនៅក្នុងសន្និសិទ្ធរបស់អង្គការសហប្រជាជាតិ ដែលបានរៀបចំឡើងនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃសុក្រ ទី៧ ខែកក្កដាម្សិលមិញនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា សន្និសិទ្ធខាងលើនេះមានឈ្មោះថា​ Good Global Summit ដែលមានការចូលរួមពីសំណាក់ក្រុមអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យាមកពីជុំវិញពិភពលោកចំនួន ៣,០០០នាក់។

    ប្រភពខាងលើបានបន្តថា គោលបំណងនៃការរៀបចំកិច្ចប្រជុំខាងលើនេះគឺដើម្បីពិភាក្សាអំពីលទ្ធភាព​នៃការទាញយកថាមពលពីបច្ចេកវិទ្យា AI ប្រកបដោយគុណភាពខ្ពស់ និងរបៀបនៃការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបនេះក្នុងការបម្រើការងារឲ្យពិភពលោកប្រកបដោយសក្តានុពលខ្ពស់បំផុត។ យ៉ាងណាក្តី ទន្ទឹមនឹងការមើលឃើញពីភាពឆ្លាតវ័យដ៏អស្ចារ្យរបស់បច្ចេកវិទ្យា AI ក្រុមអ្នកជំនាញក៏បានរម្លឹកឲ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់បញ្ញាសិប្បនិមិ្មត្តនេះផងដែរ ដ្បិតវានៅមិនទាន់មានសមត្ថភាពអាចយល់ពីអារម្មណ៍របស់មនុស្សបាននៅឡើយទេ បើទោះជាវាអាចធ្វើការងារគ្រប់បែបយ៉ាងតាមការកំណត់របស់មនុស្សក៏ដោយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: