ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងថ្កោលទោសអាមេរិកចំពោះការបញ្ជូននាវាមុជទឹកសម្រាប់បាញ់មីស៊ីលបាលីស្ទិកទៅកាន់ឧបទ្វីបកូរ៉េ

    BY Pheakdey July 10, 2023
    កូរ៉េខាងជើងថ្កោលទោសអាមេរិកចំពោះការបញ្ជូននាវាមុជទឹកសម្រាប់បាញ់មីស៊ីលបាលីស្ទិកទៅកាន់ឧបទ្វីបកូរ៉េ

    កូរ៉េខាងជើង៖ ទីក្រុងព្យុងយ៉ាងបានធ្វើការថ្តោលទោសចំពោះសហរដ្ឋអាមេរិកយ៉ាងខ្លាំង ក្រោយអាមេរិកបានបញ្ជូននាវាមុជទឹកសម្រាប់បាញ់មីស៊ីលបាលីស្ទិកទៅកាន់ឧបទ្វីបកូរ៉េ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដានេះ។ បើតាមទីក្រុងព្យុងយ៉ាងបានអះអាងថា ទង្វើរបស់អាមេរិកបានកំពុងតែជំរុញឲ្យសង្គ្រាមនុយក្លេអ៊ែរជិតកើតឡើងជាការពិតហើយ។

    បើតាមអ្នកនាំពាក្យឲ្យរដ្ឋាភិបាលកូរ៉េខាងជើងបានបញ្ជាក់ថា ការបញ្ជូននាវាដែលមានផ្ទុកនូវអាវុធនុយក្លេអ៊ែររបស់អាមេរិកនៅកាន់ឧបទ្វីបកូរ៉េនៅពេលនេះ គឺមានចេតនាចង់បង្កាច់បង្ខូច ឬទម្លាក់កំហុសឲ្យប្រទេសកូរ៉េខាងជើងថា ជាអ្នកបង្កឲ្យមានការគំរាមគំហែងដល់សន្តិសុខពិភពលោកផងដែរ។ អ្នកនាំពាក្យដដែលនេះបានបន្តទៀតថា  ថ្មីៗនេះយន្តហោះដែលជាឈ្លបយកការណ៍របស់អាមេរិកក៏បានហោះកាត់ដែនអាកាសរបស់កូរ៉េខាងជើងនៅត្រង់តំបន់សមុទ្រខាងកើតដោយគ្មានការអនុញ្ញាតផងដែរ ខណៈកូរ៉េខាងជើងមិនធានាថា នឹងគ្មានការបាញ់ទម្លាក់នោះទេ ប្រសិនបើសកម្មភាពដដែលនេះបានកើតឡើងសារជាថ្មីម្តងទៀត៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: