អន្តរជាតិ

កូរ៉េខាងជើងព្រមានបាញ់ទម្លាក់យន្តហោះដែលជាឈ្លបយកការណ៍របស់អាមេរិក

BY
Pheakdey
July 11, 2023

កូរ៉េខាងជើង៖ កូរ៉េខាងជើងបានព្រមានបាញ់ទម្លាក់យន្តហោះរបស់អាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដានេះ។ ការព្រមានពីការបាញ់ទម្លាក់យន្តហោះនេះត្រូវបានធ្វើឡើងក្រោយកូរ៉េខាងជើងអះអាងថា​ យន្តហោះដែលជាឈ្លបយកការណ៍របស់អាមេរិកបានហោះឆ្លងកាត់តំបន់សមុទ្រខាងកើតដែលជាដែនដីរបស់ខ្លួនជាច្រើនដងហើយចាប់តាំងពីចុងសប្តាហ៍មក។

គួររម្លឹកជូនថា កាលពីថ្ងៃចន្ទ ទី១០ ខែកក្កដាម្សិលមិញនេះកូរ៉េខាងជើងក៏បានធ្វើការថ្តោលទោសចំពោះអាមេរិកយ៉ាងខ្លាំងផងដែរ ចំពោះសកម្មភាពដែលអាមេរិកបានបញ្ជូននាវាមុជទឹកសម្រាប់បាញ់មីស៊ីលបាលីស្ទិកទៅកាន់តំបន់ឧបទ្វីបកូរ៉េ។ ទន្ទឹមនឹងធ្វើការថ្កោលទោស កូរ៉េខាងជើងក៏បានព្រមានទៀតថា ទង្វើរបស់អាមេរិកនៅពេលនេះកំពុងតែជម្រុញឲ្យសង្គ្រាមនុយក្លេអ៊ែរជិតកើតឡើងជាការពិតហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: