អន្តរជាតិ

ឥណ្ឌានឹងបាញ់បង្ហោះយានគ្មានមនុស្សបើកទៅកាន់ឋានព្រះច័ន្ទនៅថ្ងៃសុក្រនេះ ដោយចំណាយប្រាក់ជាង ៧៤លានដុល្លារ

BY
Pheakdey
July 12, 2023

ឥណ្ឌា៖ ប្រទេសឥណ្ឌាគ្រោងនឹងបាញ់យានអវកាសដែលគ្មានមនុស្សបើកមួយគ្រឿងទៅកាន់ឋានព្រះច័ន្ទ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ​ ទី១២ ខែកក្កដានេះ។ បើគ្មានអ្វីជាឧបសគ្គនោះទេ បេសកកម្មមួយនេះនឹងត្រូវចាប់ផ្តើមនៅក្នុងថ្ងៃសុក្រ ទី១៤ ខាងមុខនេះហើយ ខណៈកាលពី ៤ឆ្នាំមុខប្រទេសឥណ្ឌាក៏ធ្លាប់បានប៉ុនប៉ងបាញ់បង្ហោះយានគ្មានមនុស្សទៅកាន់ឋានព្រះច័ន្ទម្តងដែរ​ តែពេលនោះបេសកកម្មត្រូវទទួលបរាជ័យ។

ប្រសិនបើបេសកកម្មលើកនេះទទួលបានជោគជ័យ ឥណ្ឌានឹងក្លាយជាប្រទេសទី ៤នៅលើពិភពដែលអាចបញ្ជូនយានគ្មានមនុស្សបើកទៅដល់ឋានព្រះច័ន្ទ បន្ទាប់ពីប្រទេសរុស្ស៊ី អាមេរិក និងប្រទេសចិន។ គួរបញ្ជាក់ជូនថា ការបាញ់បង្ហោះយានគ្មានមនុស្សបើកទៅកាន់ឋានព្រះច័ន្ទរបស់ប្រទេសឥណ្ឌានៅពេលនេះគឺត្រូវបានធ្វើឡើងតាមរយៈកម្មវិធីមួយដែលមានឈ្មោះថា “Chandrayaan” ដោយបេសកកម្មមួយនេះនឹងមានរយៈពេលចំនួន ១៤ថ្ងៃ និងតម្លៃជាប្រាក់ចំនួន ៧៤,៦លានដុល្លារ៕

អត្ថបទ៖ ភក្តី

ប្រភព៖  Channel News Asia

 

Share This Post: