អន្តរជាតិ

ភ្លៀងមូសុងនៅតែបន្តគំរាមគំហែងប្រ​ទេសឥណ្ឌាយ៉ាងខ្លាំង​​ ខណៈពលរដ្ឋដែលបានបាត់បង់ជីវិតបន្តកើនឡើងដល់ ៦៦នាក់

BY
Pheakdey
July 13, 2023

ឥណ្ឌា៖ ​​​​​​​​​​​យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួ​ន​ ៦៦នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារតែភ្លៀងមូសុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍​ ទី១៣ ខែកក្កដា។ គិតត្រឹមពេលនេះភ្លៀងនៅបន្តធ្លាក់ខ្លាំង ហើយបានបង្កឲ្យមានទឹកជំនន់ និងការបាក់ស្រុតដីយ៉ាងឆាប់រហ័សជាច្រើនកន្លែងផងដែរ។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបានបញ្ជាក់ថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ អាជ្ញាធរក៏បានណែនាំឲ្យពលរដ្ឋជាច្រើននាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្តោះអាសន្នសិន ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។ ទន្ទឹមគ្នានេះអាជ្ញាធរបានដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់ដើម្បីរង់ចាំជួយពលរដ្ឋក្នុងហេតុការណ៍បន្ទាន់ណាមួយ ហើយគិតត្រឹមនេះក្រុមអ្នកជួយសង្គ្រោះបានជួយសង្គ្រោះពលរដ្ឋឲ្យរួចផុតពីគ្រោះថ្នាក់បានជាច្រើនរយនាក់ ខណៈនៅក្នុងនោះក៏មានជនបរទេសចំនួន ៤០នាក់ផងដែរ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: