អន្តរជាតិ

ក្រុមហ៊ុន Twitter នៅជំពាក់លុយ​អតីតបុគ្គលិកចំនួន ៥០០លានដុល្លារ

BY
Pheakdey
July 13, 2023

អាមេ​រិក៖ ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្ស Twitter នៅជំពាក់លុយអតីតបុគ្គលិករបស់ខ្លួនចំនួន ៥០០លានដុល្លារ នេះបើយោងតាមខ្លឹមសារនៅក្នុងពាក្យបណ្តឹងផ្លូវការមួយ ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដានេះ។ ប្រាក់ចំនួន ៥០០លានដុល្លារនេះគឺជាប្រាក់សំណងដែលក្រុមហ៊ុន Twitter ត្រូវបង់ទៅឲ្យក្រុមបុគ្គលិករាប់ពាន់នាក់ជាថ្នូរនឹងការបញ្ឈប់ពួកគេពីការងារ។

គួររម្លឹកជូនថា ​ក្រោយពេលដែលលោកមហាសេដ្ឋី Elon Musk បានទិញក្រុមហ៊ុន Twitter យកទៅគ្របគ្រង់គឺគាត់បានសម្រេចកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ចេញពីក្រុមហ៊ុនក្រោមហេតុផលថា ដើម្បីកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុនឲ្យស្របទៅប្រាក់ចំណូលដែលក្រុមហ៊ុនអាចរកបាន។ យោងទៅតាមកិច្ចសន្យាការងារបានបញ្ជាក់ថា រាល់បុគ្គលិកដែលត្រូវបានបឈ្ឈប់ពីការងារនឹងត្រូវទទួលបានប្រាក់សំណងចំនួន ២ខែនៃប្រាក់ខែគោលចុងក្រោយរបស់ពួកគេបូកបន្ថែមជាមួយប្រាក់ខែមួយសប្តាហ៍ក្នុងមួយឆ្នាំនៃចំនួនឆ្នាំសរុបដែលពួកគេបានធ្វើការងារឲ្យក្រុមហ៊ុន។ យ៉ាងណាក្តី គិតត្រឹមពេលនេះក្រុមអតីតបុគ្គលិករបស់ក្រុមហ៊ុន Twitter នៅមិនទាន់ទទួលបានប្រាក់សំណងនេះនៅឡើយទេ ដោយពួកគេម្នាក់ៗត្រូវទទួលបានប្រាក់សំណងក្នុងចំនួនផ្សេងៗគ្នានិងមានចំនួនសរុបប្រមាណជា ៥០០លានដុល្លារ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: