ប៉េងប៉ោះហាក់បាត់ចេញពីមុខម្ហូបនៅឥណ្ឌា ក្រោយតម្លៃរបស់វាបានកើនឡើង ៤០០%
- BY
- Pheakdey
- July 14, 2023
ឥណ្ឌា៖ ប៉េងប៉ោះគឺជាបន្លែម្យ៉ាងដែលពលរដ្ឋឥណ្ឌានិយមទទួលទានជាប្រចាំនៅក្នុងមុខម្ហូបផ្សេងៗនិងជាពិសេសនោះគឺសម្រាប់អាហារពេលល្ងាច។ យ៉ាងណាក្តី ប៉េងប៉ោះហាក់បាត់ខ្លួនចេញពីរបបអាហាររបស់ពលរដ្ឋឥណ្ឌាក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ក្រោយតម្លៃរបស់វាបានកើនឡើងយ៉ាងខ្ពស់មិនធ្លាប់មានទាល់តែសោះ។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅថ្ងៃសុក្រ ទី១៤ ខែកក្កដានេះបានឲ្យដឹងថា តម្លៃប៉េងប៉ោះនៅក្នុងទីផ្សារប្រទេសឥណ្ឌាក្នុងសប្តាហ៍នេះគឺបានកើតឡើងពី ០,៣៣ដុល្លាររហូតដល់ ១,៦៨ដុល្លារ ពោលគឺបានកើនឡើងប្រមាណជា ៤០០%។ ប្រភពខាងលើបានបន្តថា មូលហេតហេតុដែលធ្វើឲ្យប៉េងប៉ោះនៅក្នុងប្រទេសឡើងថ្លៃគឺដោយសារតែបញ្ហាអាកាសធាតុមិនអំណោយផលនៅក្នុងប្រទេសឥណ្ឌាដូចជាក្តៅខ្លាំងពេល ឬមានភ្លៀងធ្លាក់ច្រើនខ្លាំងពេក ដែលធ្វើឲ្យផលដំណាំរបស់ប្រជាកសិករឥណ្ឌាត្រូវបានបំផ្លាញអស់ជាច្រើន៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express
- Share This Post:






