អន្តរជាតិ

ថៃព្រមានមិនឲ្យពលរដ្ឋខ្លួនញ៉ាំ Hotdog ប្រភេទនេះ ដែលនាំចូលពីចិន ព្រោះវាមានមេរោគខ្ពស់ខ្លាំងណាស់

BY
Pheakdey
July 17, 2023

ថៃ៖ ​បណ្តាញសារព័ត៌មានថៃ Amarintv​ បានចុះផ្សាយថា ប្រសិនបើលោកអ្នកបានប្រទះឃើញសាច់ក្រកក្រហម ឬជាធម្មតាពលរដ្ឋទូទៅតែងហៅថា Hotdog ដែលនាំចូលមកពីប្រទេសចិនដូចក្នុងរូបខាងក្រោមនេះ សុំកុំញ៉ាំឲ្យ​សោះព្រោះវាអាចចម្លងមេរោគបាន។ ជំនួសដោយការញ៉ាំអាហារកែច្នៃដ៏ពេញនិយមនេះ លោកអ្នកត្រូវរាយការណ៍អំពីករណីនេះទៅកាន់អាជ្ញាធរថៃ ដ្បិតអាជ្ញាធរថៃកំពុងតាមបង្ក្រាបអាហារដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពប្រភេទនេះផងដែរ។

បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា Hotdog មានផ្ទុកនូវមេរោគនេះត្រូវបានរកឃើញដំបូងតាមរយៈអ្នកដំណើរម្នាក់មកពីប្រទេសចិន ដែលបានមកដល់ប្រលានយន្តហោះសុវណ្ណភូមិក្នុងប្រទេសថៃកាលពីថ្ងៃ ១៣ ខែកក្កដាកន្លងទៅនេះ។ អ្នកដំណើររូបនេះបាននាំយកមកជាមួយនូវ Hotdog ប្រភេទខាងលើនេះចំនួន ៨,៥គីឡូក្រាម ហើយដោយមានការសង្ស័យអាជ្ញាធរថៃក៏បានយក Hotdog ទៅពិនិត្យមើលនិងបានរកឃើញថា វាមានផ្ទុកនូវមេរោគដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកទទួលបានទាន។ អ្វីដែលជាបញ្ហាគួរឲ្យព្រួយបារម្ភនោះគឺអាជ្ញាធរថៃមិនបានដឹងច្បាស់ថា តើ Hotdog ប្រភេទនេះត្រូវបានគេចែកចាយខ្លះទៅក្នុងទីផ្សាររួចហើយឬអត់នោះទេ មុនពេលដែលអាជ្ញាធរជំនាញបានរកឃើញករណីនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Amarintv​

Share This Post: