គិតតាំងពីដើមឆ្នាំ ២០២៣មករថយន្តដើរដោយថាមពលអគ្គិសនីវៀតណាម VinFast មានការបញ្ជាទិញត្រឹមតែ ១២៨គ្រឿងប៉ុណ្ណោះក្នុងទីផ្សារអាមេរិក
- BY
- Pheakdey
- July 20, 2023
អាមេរិក៖ រថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសវៀតណាមហាក់មិនសូវមានទីផ្សារខ្ពស់ទាល់សោះនៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark។ រថយន្តដើរដោយថាមពលអគ្គិសនីផលិតដោយក្រុមហ៊ុនវៀតណាមនោះគឺរថយន្តម៉ាក VinFast ដែលមានច្រើនម៉ូដែលដូចជា VinFast 6, VinFast 7, និង VinFast 8 ខណៈតម្លៃរបស់រថយន្តទាំងអស់នេះនៅពេលបច្ចុប្បន្នគឺចាប់ពី ៤៧,២០០ដុល្លារឡើងទៅ។

នៅចុងឆ្នាំ ២០២៣នេះក្រុមហ៊ុនផលិតរថយន្ត VinFast ក៏គ្រោងនឹងដាក់លក់រថយន្តស៊េរីថ្មីរបស់ខ្លួននៅលើទឹកដីអាមេរិកបន្ថែមទៀតផងដែរ គឺរថយន្តម៉ូដែល VinFast 9 ដែលមានតម្លៃចាប់ពី ៨៤,២០០ដុល្លារឡើងទៅ។ យ៉ាងណាក្តី បើគិតចាប់តាំងពីខែមករា ឆ្នាំ២០២៣ រហូតមកទល់នឹងពេលនេះ គឺនៅក្នុងទីផ្សារលក់រថយន្តនៅអាមេរិកទាំងមូលមានការបញ្ជាទិញរថយន្តម៉ាក់ VinFast ត្រឹមតែ ១២៨គ្រឿងប៉ុណ្ណោះ ដោយនៅក្នុងខែមករាមានការបញ្ជាទិញចំំនួន ១គ្រឿង ក្នុងខែមីនាមានចំនួន ១៦គ្រឿង ខែមេសាមានចំនួន ៦៦គ្រឿង និងនៅក្នុងខែឧសភាមានការបញ្ជាទិញចំនួន ៤៥គ្រឿង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Next Shark
- Share This Post:






