PR

គ្រាន់បង្ហាញចង្អុលដៃជ្រលក់ទឹកថ្នាំ ក៏ទទួលបានប្រូម៉ូសិន និងកាដូពិសេស មានតែនៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល

BY
Naren
July 21, 2023

(ភ្នំពេញ កក្កដា ២០២៣)៖ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ បងប្អូនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឱ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសនេះ នៅផ្សារទំនើបជីប ម៉ុង 271 មេហ្គា ម៉ល ក៏មានប្រូម៉ូសិនពិសេស សម្រាប់បងប្អូនដែលនៅក្នុងទីក្រុងភ្នំពេញ ក្រោយពីបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ បោះឆ្នោតរួចរាល់នោះ ក៏ជាពេលវេលានាំក្រុមគ្រួសារទៅដើរលេងកម្សាន្ត ទិញទំនិញ ទទួលទានអាហារ នៅផ្សារទំនើបជីប ម៉ុង 271 មេហ្គា ម៉ល ជាមួយការបញ្ចុះតម្លៃរហូតដល់ ៧០% ពីហាងម៉ាកល្បីៗជាច្រើន។

លើសពីនេះអតិថិជនដែលចំណាយចាប់ពី ១០០ដុល្លារឡើងទៅ អាចបញ្ជូលវិក័យបត្រចំណាយថ្ងៃតែមួយ រួចបង្ហាញម្រាមចង្អុលជ្រលក់ទឹកថ្នាំ នៅស្តង់ មេហ្គា អស្ចារ្យ លោកអ្នកនឹងទទួលបានរង្វាន់រហូតដល់ទៅ ២គឺ ដបទឹកដ៏ស្រស់ស្អាតពីផ្សារទំនើប ជីប ម៉ុង និងបណ្ណដូរភេសជ្ជៈឥតគិតថ្លៃមួយកែវភ្លាមៗនៅហាង Three Bakery ដោយរើសភេសជ្ជៈដោយសេរី ចំនួនមានកំណត់។

ការផ្តល់ជូនពិសេសមានតែពីរថ្ងៃប៉ុណ្ណោះគឺ នៅថ្ងៃទី២៣ និង២៤ ខែកក្កដាខាងមុខនេះ។

លើសពីនេះ ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ក៏នៅតែបន្តផ្តល់ជូន ប្រូម៉ូសិន Mega អស្ចារ្យ ដោយអតិថិជនចំណាយចាប់ពី៥០ដុល្លារ រហូតដល់ ៣០០០ដុល្លារ នឹងឈ្នះការជិះឧទ្ធម្ភាចក្រ , ស្នាក់នៅសណ្ឋាគារផ្កាយបួន និងផ្កាយប្រាំ , បណ្ណទឹកប្រាក់ និងរង្វាន់ឥតដែនកំណត់ជាច្រើនទៀតរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល មានម្ចាស់ជាកូនខ្មែរ សុទ្ធ១០០% បានក្តោបក្តាប់វិស័យលក់រាយ ដោយបានវិនិយោគទឹកប្រាក់ប្រមាណជាជាង២៨០លានដុល្លារ សាងសង់ ផ្សារទំនើបខ្នាតអន្តរជាតិ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដោយមិនទាន់ដំណើរការបានមួយឆ្នាំ គិតមកដល់បច្ចុប្បន្ននេះ មានហាងល្បីៗទាំងជាតិ និងអន្តរជាតិ ជាង១០០ហាង ដែលកំពុងមានវត្តមានក្នុងផ្សារទំនើបខ្នាតអន្តរជាតិ ដែលមានម្ចាស់ជាកូនខ្មែរ នេះ។

មិនទាន់អស់ទេ! ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បន្តផ្តល់ជូនអតិថិជនជាប្រូម៉ូសិនប្រចាំខែ គឺកម្មវិធីប្រូម៉ូសិន Happy Pay Day បញ្ចុះតម្លៃរហូតដល់ 30% តាមបណ្តាហាងល្បីៗជាច្រើន រៀងរាល់ថ្ងៃទី ១ ដល់ថ្ងៃ ទី២ និង ថ្ងៃទី១៥ ដល់ថ្ងៃ ទី១៦។

ផ្សារទំនើបនេះត្រូវបានគេស្គាល់ថា ជាឋានសួគ៌សម្រាប់អ្នកចូលចិត្តដើរទិញទំនិញ ជាទីល្អបំផុតសម្រាប់អតិថិជនចង់ចំណាយពេលវេលាល្អជាមួយគ្រួសារដោយ មានហាងអាហារ កន្លែងកម្សាន្តគ្រប់ទម្រង់៕

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖
– លេខទូរស័ព្ទ៖ 066 401 222
– តេលេក្រាម៖ 066 401 222 (@AmKeolong)
– អ៊ីមែល៖ keolong.am@chipmong.com

ទំនាក់ទំនងសម្រាប់ការជួលទីតាំងលក់នៅក្នុងផ្សារ សូមទំនាក់ទំនងទៅកាន់លេខ៖
– លេខទូរស័ព្ទ៖ 090 954 111 / 090 558 822
– តេលេក្រាម ជីប ម៉ុង រីថែល: https://t.me/Chipmongretails

Share This Post: