អន្តរជាតិ
ជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យនៅតែមានរាល់ថ្ងៃ សមត្ថកិច្ចស្ទាក់ចាប់យ៉ាងក៏ដោយ
BY Khmernote Media
March 9, 2018
រាជធានីភ្នំពេញ៖ គេសង្កេតឃើញការជិះបញ្ច្រាសនៅម្តុំរង្វង់មូលវិមានឯករាជ្យ នៅតែកើតមានឡើងរៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ចដាក់កម្លាំងចាំស្ទាក់ចាប់យ៉ាងណាក៏ដោយ។ ជាក់ស្តែងចាប់ពីវេលាម៉ោង០៧ព្រឹក ដល់ម៉ោង១០យប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ច ឃាត់បានយានយន្តចំនួន២៤គ្រឿង ដែលបានជិះបញ្ច្រាស ក្នុងនោះរួមមាន៖ ម៉ូតូចំនួន១៨គ្រឿង រ៉ឺម៉ក់កង់បី៤គ្រឿង និងរថយន្ត២គ្រឿង៕
