បើកឆាកជាតួឯករឿងភាគដំបូង! ចម្រើន សុភ័ក្រ ធ្វើឲ្យទស្សនិកជនភ្លឹកភ្នែកតែម្តង
- BY
- Liny Chan
- July 26, 2023
ទប់សំណើចមិនជាប់ គ្រាន់តែលឺពាក្យជំទាវពាក្យជំទាវបាយកក ធ្វើអោយទស្សិកជនឆ្ងល់ថា ជំទាវបាយកកមានន័យថាម៉េច? ហេតុអ្វីបានជា ចម្រើន សុភ័ក្រ ក្លាយជាជំទាវបាយកក ?

ជំទាវបាយកកជាចំណងជើងនៃភាពយន្តភាគមួយដែលផលិតដោយទូរទស្សន៍ហង្សមាស HDTV ជាភាពយន្តដែលពោរពេញដោយសំណើចសើចក្អាកក្អាយ នឹងញ៉ាំងអារម្មណ៍ទស្សនិកជនអោយសប្បាយ សើចស្ងួតជើងធ្មេញទៅតាមសាច់រឿងនៃឈុតឆាកនីមួយៗជាក់ជាពុំខាន។

នេះជាសាច់រឿងបែបកំប្លែងមួយដែលសម្ដែងដោយតារាសម្ដែងល្បីៗ ស្រស់ស្អាត និងស្រស់សង្ហា ជាច្រើនរូប ជាពិសេសគឺកញ្ញា ចម្រើន សុភ័ក្រ ដែលជាម្ចាស់ពានរង្វាន់ The Mask Cambodia រដូវកាលទី១ ដែលលោកអ្នកធ្លាប់តែឃើញកញ្ញាច្រៀងយ៉ាងពិរោះក្រអួនក្រអៅនៅលើឆាកតន្ត្រី និងមានបទចម្រៀងភាគច្រើនជាប្រភេទបទមនោសញ្ចេតនា ព្រមទាំងការច្រៀងជាប្រភេទបទមហោរី ឬបទមរតកដើមជាដើម ។ តែពេលនេះកញ្ញាត្រូវផ្លាស់ប្ដូរទាំងស្រុង ទាំងអត្តចរិតសម្ដែង និងការតុបតែងខ្លួនឆើតឆាយគួរអោយអស់សំណើច ។

គួរជម្រាបផងដែរថា កន្លងទៅទស្សនិកក៏ធ្លាប់បានចាប់អារម្មណ៍កញ្ញាតាមរយៈការសម្ដែងត្រាប់សម្លេងកំប្លែងៗដាក់តិចតុក និងត្រូវបានទស្សនិកជនជាច្រើនសើចសប្បាយតាម ព្រមទាំងលើកទឹកចិត្តកញ្ញាអោយសម្ដែងបែបកំប្លែងផងដែរ ។ ដូច្នេះពេលនេះលោកអ្នកអាចទស្សនាបានហើយលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV នៅរៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ចាប់ពីម៉ោង 8 ដល់ម៉ោង 9យប់៕



- Share This Post:






