ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្ទាំងបដា និងលិខិតសរសេរថា “អ្នកមិនមែនជាប្រធានាធិបតីរបស់ខ្ញុំទេ” ត្រូវបាននិស្សិតចិនបិទពេញសសកវិទ្យាល័យនៅអាមេរិក

    BY Khmernote Media March 9, 2018
    ផ្ទាំងបដា និងលិខិតសរសេរថា “អ្នកមិនមែនជាប្រធានាធិបតីរបស់ខ្ញុំទេ” ត្រូវបាននិស្សិតចិនបិទពេញសសកវិទ្យាល័យនៅអាមេរិក

    ផ្ទាំងបដា និងលិខិតជាច្រើនដែលបានសរសេរអក្សថា “អ្នកមិនមែនជាប្រធានាធិបតីរបស់ខ្ញុំទេ” (Not My President ) ត្រូវបានគេបិទផ្សាយពេញបរិវេណសាលកវិទ្យាល័យនៅក្នុងសហរដ្ឋអាមេរិក។ ពាក្យសំដីនេះមិនត្រូវបានគេសំដៅទៅលើប្រធានា ធិបតីអាមេរិកនោះទេ តែវាត្រូវបានក្រុមនិស្សិតចិនសរសេរឡើងដើម្បីសំដៅទៅដល់លោកប្រធានធិបតីចិន Xi Jinping ដែលកំពុង ត្រូវបានបក្សកុំមុយនីយចិនរៀបចំឲ្យកាន់ដំណែងអស់មួយជីវិត។

    ការសំដែងនូវការមិនគាំទ្រចំពោះលោក Xi Jinping ត្រូវបានចាប់ផ្តើមឡើងពីក្នុងបណ្តាញសង្គម Twitter មួយ ដែលរហូតមកទល់ពេលនេះគណនីមួយនេះមានអ្នក Follow ចំនួន ៥០០ នាក់ហើយ។ ជាងនេះទៅទៀតសកម្មភាពនេះបានបន្តកើតមាននៅតាមបណ្តាសកលវិទ្យាល័យក្នុងប្រទេសផ្សេងទៀតដូចជា អង់គ្លេស កាណាដា និងអូស្រ្តាលីផងដែរ។ ផ្ទាំងបដា និងលិខិតនេះមានតែងជាអក្សចិន និងអង់គ្លេស ហើយថែមទាំងមានបិទរូបលោក Xi Jinping ផងដែរ៕

    ភក្តី

    ប្រភព៖ medium

    Share This Post:
    MPO4D jitutoto mpo4d Mpoplay