អាមេរិកប្រកាសផ្តល់កញ្ចប់ជំនួយសព្វាវុធតម្លៃ ៣៤៥លានដុល្លារទៅកាន់កោះតៃវ៉ាន់
- BY
- Pheakdey
- July 29, 2023
អាមេរិក៖ សហរដ្ឋអាមេរិកបានប្រកាសផ្តល់កញ្ចប់ជំនួយសព្វាវុធដែលមានតម្លៃ ៣៤៥លានដុល្លារទៅកាន់កោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសោរ៍ ទី២៩ ខែកក្កដានេះ។ យ៉ាងណាក្តី រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតជុំវិញការសម្រេចផ្តល់ជំនួយជាគ្រឿងសព្វាវុធខាងលើនេះទេ។

សម្រាប់ក្រុមអ្នកវិភាគវិញបានមើលឃើញថា ទង្វើរបស់សហរដ្ឋអាមេរិកនៅពេលនេះទំនងជាមានចេតនាធ្វើឲ្យចិនមានកំហឹង ដែលជាផ្នែកមួយនៃនយោបាយការទូតរបស់ខ្លួន។ គួរបញ្ជាក់ជូនថា ចិននិងអាមេរិកបានកើតមានរឿងចម្រូងចម្រាសជាមួយគ្នាជាបន្តបន្ទាប់ជុំវិញករណីកោះតៃវ៉ាន់ ដ្បិតអាមេរិកគឺជាអ្នកគាំទ្រកោះតៃវ៉ាន់ក្នុងការផ្តាច់ខ្លួនជារដ្ឋឯករាជ្យ ខណៈចិនតែងគិតថាតៃវ៉ាន់គឺជាខេត្តមួយរបស់ខ្លួននិងរក្សាជំហរថា បើតៃវ៉ាន់ហានប្រកាសជារដ្ឋឯករាជ្យមែននោះគឺនឹងមានសង្គ្រាមផ្ទុះឡើងតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






