មនុស្ស ៩នាក់បានបាត់បង់ជីវិត និង ១១៥នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងកាំជ្រួចដ៏ធំមួយនៅប្រទេសថៃ
- BY
- Pheakdey
- July 30, 2023
ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះឃ្លាំងកាំជ្រួចដ៏ធំមួយនៅប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែកក្កដានេះ។ ឃ្លាំងស្តុកកាំជ្រួចមួយកន្លែងនេះមានទីតាំងស្ថិតនៅក្នុងក្រុង Sungai Kolok នៃខេត្ត Narathiwat Narathiwat ភាគខាងត្បូងប្រទេសថៃ ខណៈហេតុការណ៍ផ្ទុះបានកើតឡើងកាលពីល្ងាចម្សិលមិញនេះ។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ ហេតុការណ៍ផ្ទុះក៏បានបណ្តាលឲ្យមានមនុស្សចំនួន ១១៥នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ។ គិតត្រឹមពេលនេះគេនៅមិនទាន់បានដឹងអំពីដើមហេតុដែលបង្កឲ្យមានការផ្ទុះនេះនៅឡើយទេ ខណៈអាជ្ញាធរថៃបានបញ្ជាក់ថាតួលេខអ្នកស្លាប់អាចនឹងបន្តកើនឡើងផងដែរ ដ្បិតជនរងគ្រោះមួយកំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលគ្រូពេទ្យពិបាកនឹងសង្គ្រោះជីវិតរបស់ពួកគាត់ខ្លាំងណាស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






