ចិនទាញ “សញ្ញាអាសន្នក្រហម” ក្រោយព្យុះទីហ្វុង Doksuri បង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងទីក្រុងប៉េកាំង
- BY
- Pheakdey
- July 30, 2023
ចិន៖ អាជ្ញាធរចិនបានទាញសញ្ញាអាសន្នមួយជុំវិញការមកដល់នូវព្យុះទីហ្វុង Doksuri នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែកក្កដានេះ។ បើតាមការិយាល័យសេវាកម្មអាកាសធាតុចិនបានបញ្ជាក់ថា សញ្ញាអាសន្នខាងលើនេះគឺជា “សញ្ញាអាសន្នក្រហម” ឬជាការទាញសញ្ញាអាសន្នកម្រិតស្រាលមួយ ដើម្បីណែនាំឲ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនក្នុងការឆ្លើយតបទៅនឹងបញ្ហាផ្សេងៗដែលអាចកើតមានឡើងដោយយថាហេតុ។

ប្រភពខាងលើបានបន្តថា ឥទ្ធិពលរបស់ព្យុះទីហ្វុង Doksuri បានកំពុងតែបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងទីក្រុងប៉េកាំងរហូតធ្វើឲ្យមានទឹកជន់លិចតាមដងផ្លូវសំខាន់ៗមួយចំនួនទៀតផង។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថា មានពលរដ្ឋរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬត្រូវជម្លៀសខ្លួននៅឡើយទេ ខណៈព្យុះនឹងបន្តជះឥទ្ធិពលអាក្រក់ក្នុងប្រទេសចិនជាច្រើនថ្ងៃបន្ថែមទៀត។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០២២កន្លងទៅចិនធ្លាប់បានទទួលរងនូវការវាយប្រហារដោយព្យុះកំណាចមួយ ដែលបង្កឲ្យមានជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័ស និងបានបណ្តាលឲ្យមានមនុស្ស ៧៩នាក់ត្រូវស្លាប់បាត់បង់ជីវិតផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






