ខ្មែរណូត

ស្វែងរក

  • PR

    រំជួលចិត្ត! ម្ចាស់ពាន ROAD 2THE STAR សម្រេចបំណងប្រាថ្នាឪពុក ពីឋានសួគ៌!

    BY Liny Chan August 1, 2023
    រំជួលចិត្ត! ម្ចាស់ពាន ROAD 2THE STAR សម្រេចបំណងប្រាថ្នាឪពុក ពីឋានសួគ៌!

    ពិតជាមិនធម្មតា ពិតជាកក្រើក វគ្គផ្តាច់ព្រ័ត្រ ROAD 2THE STAR កាន់តែធំ កាន់តែអស្ចារ្យជាងឆ្នាំមុន រដូវកាលទី២នេះ មានការចូលរួមពីតារាល្បីៗលំដាប់ប្រទេស ចូលរួមបង្ហាញការគាំទ្រកម្មវិធីប្រកួតរបស់ខ្មែរ ទាំងឆាក ទាំងការសំដែង និងទស្សនីយិ៍ភាពផ្សេងៗពិតជាមិនធ្វើអោយអ្នកគាំទ្រខកបំណងឡើង សំលេងហ៊ោពីអ្នកគាំទ្រ កក្រើកស្ទូឌីយូ អ៉ីអន៣ ។

    បេក្ខជនវគ្គផ្តាច់ព្រ័ត្រសុទ្ឋតែជាជើងខ្លាំង ម្នាក់ៗបង្ហាញសមត្ថភាពដ៏អស្ចារ្យរៀងៗខ្លួន មិនថា ច្រៀង រាំ សម្តែងនិងបង្ហាញម៉ូដ ទីបំផុត ROAD 2THE STAR បានរកឃើញម្ចាស់ពាន រដូវកាលទី២ ដែលពោពេញដោយសមត្ថភាព គឺ ណាវីត ក្នុងឆាកប្រកួតវគ្គផ្តាច់ព្រ័ត្រ ណាវីត បានធ្វើអោយគ្រប់គ្នារំជួលចិត្តក្រោយដឹងការពិតថា ណាវីត បានយកបទ Dear father មកប្រកួត ព្រោះចង់សម្រេចបំណងឪពុកពីឋានសួគ៌ ដែលចង់ឃើញកូនក្លាយជាតារាចំរៀងលើឆាកដ៏អស្ចារ្យ ណាវីត បាននិយាយថា “ ទោះថ្ងៃនេះ ខ្ញុំមិនបានលើកពាន ក៏ខ្ញុំអស់ចិត្តដែរ! ព្រោះខ្ញុំបានសម្រេចបំណងខ្លួនឯង ច្រៀងបទចំរៀងមួយបទ Dear Father ជូនដល់ប៉ា ដែលកំពុងមើលកូនពីឋានសួគ៌ ”  តាមពិត ឪពុករបស់ ណាវីត ក៏ធ្លាប់ជាតារាចំរៀងមួយរូប ដែលធ្លាប់ប្រកួតចំរៀងដែរ តែពេលនោះឪពុករបស់ ណាវីត មិនទទួលបាន ជ័យលាភីលេខ១ទេ ហេតុនេះហើយទើប ឪពុកណាវីត តែងមានបំណង អោយកូនប្រុសសម្រេចបំណងជំនួសគាត់ ប្រកួតយកលេខ១ អោយបាន!

    អ្នកទស្សនា ពិតជាអបអរ ណាវីត ជាម្ចាស់ពាន ដែលមានទាំងសមត្ថភាព និងអត្តចរឹករួសរាយរាក់ទាក់ ឪនលំទោន គ្រប់់គ្នាអបអរហើយគាំទ្រដើម្បីអោយគ្រាប់ពេជ្រ សិល្ប:មួយរូបនេះ ជោគជ័យនិងត្រចះត្រចង់។

    មានវីដេអូ ៖ ទស្សនាការប្រកួតផ្តាច់ព្រ័ត្រ  Road 2 the star

    Share This Post:
    MPO4D jitutoto mpo4d Mpoplay