ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីហាមប្រជាពលរដ្ឋមិនឲ្យពាក់អាវក្រៅបញ្ច្រាស ពេលបើកបរម៉ូតូ ដោយសារបង្កគ្រោះថ្នាក់ខ្លាំង

    BY Khmernote Media March 10, 2018
    ម៉ាឡេស៊ីហាមប្រជាពលរដ្ឋមិនឲ្យពាក់អាវក្រៅបញ្ច្រាស ពេលបើកបរម៉ូតូ ដោយសារបង្កគ្រោះថ្នាក់ខ្លាំង

    ម៉ាឡេស៊ី៖ បច្ចុប្បន្ននេះអ្នកបើកបរម៉ូតូមួយចំនួនធំបាននាំគ្នាពាក់អាវធំពីក្រៅបញ្ច្រាស ព្រោះពួកគេចង់តែការពារដៃរបស់ពួកគេពីពន្លឺថ្ងៃ។ ការពាក់អាវធំពីក្រៅរបៀបនេះមិនមែនកើតមានតែនៅក្នុងប្រទេសយើងនោះ សូម្បីតែនៅក្នុងប្រទេសម៉ាឡេស៊ីក៏មានចំនួនច្រើនដែរ។ ទាក់ទងនឹងបញ្ហានេះអ្នកប្រើប្រាស់បណ្តាញសង្គមម៉ាឡេស៊ីម្នាក់បានព្រមានពីគ្រោះថ្នាក់ ដែលអាចកើតមានដោយយថាហេតុ ចំពោះអ្នកបើកបរដែលពាក់អាវធំបញ្ច្រាសនេះ។

    តាមរយៈគណនី Facebook ដែលមានឈ្មោះ Zairul Eizam បានសរសេរថា ការពាក់អាវបញ្ច្រាសនេះអាចប្រឈមនឹងហានិភ័យមួយ គឺថានៅពេលខ្លះខ្យល់បានប៉ើងយកចុងអាវនោះនៅជាប់នឹងម៉ូតូ ឬរថយន្តផ្សេងៗដែលកំពុងបើកនៅក្បែរគ្នាបាន។ តួរយ៉ាងម្ចាស់គណនី Facebook ខាងលើបានបញ្ជាក់ថា គាត់ឆ្លាប់ឃើញករណីមួយគឺចុងអាវរបស់អ្នកបើកបរម៉ូតូម្នាក់បានប៉ើងទៅជាប់ជាមួយនឹងទំពក់មួយ ដែលមាននៅលើឡានដឹកបេតុងមួយគ្រឿង ហើយវាបានបង្កឲ្យដួល និងមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរផងដែរ។ ដូចនេះគាត់បានស្នើរសូមអ្នកបើកបរម៉ូតូទាំងអស់ ត្រូវពាក់អាវឲ្យពីក្រៅឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងមានគ្រោះថ្នាក់ផ្សេងៗដោយយថាហេតុ៕

    ភក្តី

    ប្រភព៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay