លោកស្រី Yang Huiyan ដែលជាមហាសេដ្ឋីដ៏មានឥទ្ធិពលម្នាក់នៅចិនប្រកាសបរិច្ចាគប្រាក់ជាង ៨០០លានដុល្លារទៅកាន់មូលនិធិសប្បុរសធម៌
- BY
- Pheakdey
- August 3, 2023
ចិន៖ អតីតស្រ្តីជាអ្នកមានបំផុតម្នាក់នៅអាស៊ីបានប្រកាសបរិច្ចាគព្រទ្យសម្បត្តិផ្ទាល់ខ្លួនជាង ៨០០លានដុល្លារទៅកាន់មូលនិធិសប្បុរសធម៌ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark នៅថ្ងៃទី២ ខែសីហានេះ។ ស្រ្តីរូបនេះមានឈ្មោះថា Yang Huiyan អាយុ ៤២ឆ្នាំ ជាប្រធានគ្រប់គ្រងអចលនទ្រព្យរបស់ក្រុមហ៊ុន Country Garden Services Holdings ហើយរូបគាត់ត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីចិនដ៏មានឥទ្ធិពលម្នាក់ផងដែរ។

ថ្មីៗនេះលោកស្រី Yang Huiyan បានប្រកាសថា គាត់នឹងបរិច្ចាគភាគហ៊ុនផ្ទាល់ខ្លួននៅក្នុងក្រុមហ៊ុនខាងលើនេះចំនួន ៥៥% នៃភាគហ៊ុនសរុបរបស់គាត់ទៅកាន់មូលនិធិ Guoqiang Foundation សម្រាប់ប្រើប្រាស់ក្នុងកិច្ចការសប្បុរសធម៌ផ្សេងៗ ខណៈគិតត្រឹមពេលនេះគឺភាគហ៊ុនចំនួន ៥៥%នោះមានតម្លៃជាទឹកប្រាក់ចំនួន ៨២៦លានដុល្លារឯណោះ។ គួរបញ្ជាក់ជូនថា គិតត្រឹមឆ្នាំ ២០២៣ នេះលោកស្រី Yang Huiyan ត្រូវបានទស្សនាវត្តី Forbes ធ្វើការប៉ាន់ប្រមាណថា មានទ្រព្យសម្បត្តិសរុបចំនួន ៥,៨ពាន់លានដុល្លារ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Next Shark
- Share This Post:






