កូនក្រមុំចិត្តល្អម្នាក់ចាយលុយរាប់ពាន់ដុល្លារសម្រាប់ចែកកាហ្វេ Starbucks ដោយមិនគិតថ្លៃក្នុងថ្ងៃរៀបការរបស់គាត់
- BY
- Pheakdey
- August 4, 2023
ម៉ាឡេស៊ី៖ កូនកំលោះនិងកូនក្រមុំមួយគូបានចាយលុយរាប់ពាន់ដុល្លារដើម្បីទិញកាហ្វេ Starbucks ចែកជូនទៅកាន់ភ្ញៀវកិត្តិយសដោយមិនគិតថ្លៃនៅក្នុងថ្ងៃរៀបការរបស់ពួកគេ។ បើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន World of Buzz បានឲ្យដឹងថា រឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Klang រដ្ឋ Selangor ភាគខាងលិចនៃប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះ។

ការសម្រេចចែកជូនកាហ្វេ Starbucks ដែលជាកាហ្វេដ៏ល្បីនិងមានតម្លៃខ្ពស់នេះក៏ដោយសារតែស្រ្តីជាកូនក្រមុំមានក្តីប្រាថ្នាមួយតាំងពីក្មេងមកម្លេះ គឺចង់ចែករំលែកនូវភាពផ្អែមល្ហែមរបស់គាត់ទៅកាន់សាធារណៈជននៅក្នុងថ្ងៃពិសេសណាមួយរបស់គាត់ ដូចនេះគាត់ក៏បានសម្រេចជ្រើសរើសយកកាហ្វេ Starbucks ធ្វើជារបស់តំណាងឲ្យភាពផ្អែមល្អែមរបស់គាត់សម្រាប់ចែកជូនទៅកាន់ភ្ញៀវដោយមិនគិតថ្លៃតែម្តង។ ប្រភពខាងលើបានបញ្ជាក់ថា ក្នុងការទិញកាហ្វេ Starbucks ជាច្រើនកែវនោះ គឺស្រ្តីជាកូនក្រមុំបានចំណាយប្រាក់រហូតដល់ ១៤,០០០រីងហ្គីត ឬស្មើនឹង ៣,០៧៨ដុល្លារអាមេរិក៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz
- Share This Post:






