កម្មវិធីជួបជុំក្រុមកាយរឹទ្ធិពិភពលោកដែលគ្រោងរៀបចំនៅកូរ៉េខាងត្បូងត្រូវបានលុបចោលជាបន្ទាន់ព្រោះបញ្ហារលកកម្តៅ
- BY
- Pheakdey
- August 5, 2023
កូរ៉េខាងត្បូង៖ កម្មវិធីជប់លៀងក្រុមកាយរឹទ្ធិពិភពលោកដែលគ្រោងនឹងរៀបចំឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានលុបចោលហើយដោយសារតែបញ្ហាអាកាសធាតុ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី៥ ខែសីហានេះ។ តាមគម្រោង គឺពិធីជួបជុំដ៏ធំនេះនឹងត្រូវរៀបចំឡើងនៅក្នុងតំបន់ឆ្នេរសមុទ្រ Saemangeum នៅក្បែរទីក្រុងប៊ូសាន នៃប្រទេសខាងត្បូងនៅក្នុងថ្ងៃអាទិត្យ ទី៦ ខែសីហាខាងមុខនេះ។

ប្រភពខាងលើបានបញ្ជាក់ថា ការសម្រេចលុបចោលកម្មវិធីជួបជុំដ៏ពិសេសមួយនេះត្រូវបានធ្វើឡើងក្រោយសីតុណ្ហភាពនៅក្នុងតំបន់ខាងលើនេះបានកើនឡើងរហូតដល់ ៣៤អង្សាសេ ដែលជារលកកម្តៅដ៏ខ្ពស់បំផុតមួយសម្រាប់ប្រទេសកូរ៉េខាងត្បូង។ សូមបញ្ជាក់ជូនថា តាមការគ្រោងទុក គឺកម្មវិធីខាងលើនេះនឹងមានការជួបជុំគ្នាពីសំណាក់សមាជិកក្រុមកាយរឹទ្ធិអាយុចន្លោះពី ១៤ ដល់ ១៨ឆ្នាំ មកពីបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោកដូចជាសិង្ហបុរី អាមេរិក អង់គ្លេស ដោយមានចំនួនសរុបចំនួន ៣៩,០០០នាក់៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






