អាមេរិកអនុម័តឲ្យមានការប្រើប្រាស់ជាលើកដំបូងនូវថ្នាំលេបសម្រាប់ជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាលកូន
- BY
- Pheakdey
- August 5, 2023
អាមេរិក៖រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបានអនុម័តឲ្យមានការប្រើប្រាស់ថ្នាំគ្រាប់សម្រាប់ជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាលកូនជាលើកដំបូងហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែសីហានេះ។ តាមការពិសោធន៍បានបង្ហាញថា ថ្នាំលេបទើបត្រូវបានសម្រេចឲ្យមានការប្រើប្រាស់ខាងលើនេះមានប្រសិទ្ធអាចធ្វើឲ្យកម្រិតនៃជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាលកូនថយចុះបន្ទាប់ពីការប្រើប្រាស់បានរយៈពេល ៣ថ្ងៃ។

បើធ្វើការបៀបធៀបទៅនឹងវិធីព្យាបាលជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាលកូនផ្សេងៗទៀត ដែលគេអាចប្រើប្រាស់បាននាពេលបច្ចុប្បន្នគឺការប្រើប្រាស់ថ្នាំខាងលើនេះមានប្រសិទ្ធភាពលឿនជាង ដ្បិតវិធីព្យាបាលផ្សេងៗនោះអាចមានប្រសិទ្ធភាពក្នុងរយៈពេល ២សប្តាហ៍ ឬយូរជាងនេះ។ សូមបញ្ជាក់ជូនថា ជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាលកូនបានកំពុងក្លាយជាជំងឺដ៏គួរឲ្យព្រួយបារម្ភមួយដែលកំពុងកើតមានចំំពោះស្រ្តីជាច្រើននាក់នៅសហរដ្ឋអាមេរិក ពោលគឺស្រ្តីអាមេរិកដែលបានកើតជំងឺប្រភេទនេះមានប្រមាណជាកន្លះលាននាក់នៅក្នុងឆ្នាំ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






