អាជ្ញាធរឥណ្ឌាឃាត់ខ្លួនប្តីប្រពន្ធ ២នាក់ ដែលបានលក់កូនអាយុ ៨ខែម្នាក់ដើម្បីយកប្រាក់ទិញទូរស័ព្ទ iPhone 14
- BY
- Pheakdey
- August 5, 2023
ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាសម្រេចឃាត់ខ្លួនប្តីប្រពន្ធ ២នាក់ ដែលបានលក់កូនបង្កើតរបស់ពួកគេដើម្បីយកប្រាក់ទៅទិញទូរស័ព្ទ iPhone 14 នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែសីហានេះ។ ហេតុការណ៍អមនុស្សធម៌នេះបានកើតឡើងនៅក្នុងរដ្ឋ West Bengal ភាគខាងលិចប្រទេសឥណ្ឌា ខណៈបុរសជាប្តីមានឈ្មោះថា Jadef និងស្រ្តីជាប្រពន្ធមានឈ្មោះថា Stee។

ប្រភពខាងលើបានបន្តថា កូនដែលលោក Jadef និងអ្នកស្រី Stee បានលក់ដូចជាទំនិញនោះគឺជាកូនប្រុស ដែលទើបនឹងមានអាយុ ៨ខែប៉ុណ្ណោះ។ បើតាមអាជ្ញាធរឥណ្ឌាបញ្ជាក់ថា ក្រោយធ្វើការលក់កូនប្រុសម្នាក់រួចហើយ ប្តីប្រពន្ធទាំង ២នាក់នេះក៏មានបំណងចង់លក់កូនស្រីអាយុ ៧ឆ្នាំម្នាក់ផងដែរ ខណៈតម្លៃនៃការលក់កូននោះមិនត្រូវបានគេដឹងច្បាស់ឡើយ។ សូមបញ្ជាក់ជូនថា ទូរស័ព្ទ iPhone 14 នៅក្នុងទីផ្សារប្រទេសឥណ្ឌានៅពេលនេះគឺមានតម្លៃ ១០០,០០០ រូពី ឬស្នើនឹង ១,២០៩ ដុល្លារអាមេរិក៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger
- Share This Post:






