មនុស្ស ២៨នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ក្រឡាប់រថភ្លើងមួយខ្សែនៅប៉ាគីស្ថាន
- BY
- Pheakdey
- August 7, 2023
ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ក្រឡាប់រថភ្លើងមួយខ្សែនៅក្នុងប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីថ្ងៃអាទិត្យ ទី៦ ខែសីហានេះ។ រថភ្លើងមួយខ្សែនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Hazara Express និងមានផ្ទុកអ្នកដំណើរសរុបប្រមាណជា ១,០០០នាក់ក្នុងពេលជួបគ្រោះថ្នាក់នោះ។

បើតាមអាជ្ញាធរប៉ាគីស្ថានបានឲ្យដឹងថា គ្រោះថ្នាក់ខាងលើនេះគឺជាគ្រោះថ្នាក់ក្រឡាប់រថភ្លើងដ៏ធំមួយសម្រាប់ប្រទេសប៉ាគីស្ថាន ហើយវាទំនងជាបានកើតឡើងដោយកត្តាសំខាន់ៗចំនួន ២ ដោយកត្តាទី ១ គឺអាចបណ្តាលមកពីបញ្ហាមេកានិចដែលជម្រុញឲ្យរថភ្លើងត្រូវបើកខុសផ្លូវនិងក្រឡាប់ ខណៈកត្តាទី ២គឺអាចបណ្តាលមកគ្រឿងម៉ាស៊ីនរបស់រថភ្លើងនោះដំណើរការមិនប្រក្រតី ឬខូចមិនដំណើរការនៅត្រង់ផ្នែកសំខាន់ណាមួយ។ គិតត្រឹមពេលនេះអាជ្ញាធរប៉ាគីស្ថានកំពុងបន្តបើកការស៊ើបអង្កេតជុំវិញករណីនេះបន្ថែមទៀត ដើម្បីស្វែករកឲ្យឃើញមូលហេតុពិតប្រាកដនិងស្វែងរកអ្នកទទួលខុសត្រូវផងដែរ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






