គ្រោះរញ្ជួយដីកម្រិត ៥,៤រិចទ័របានកើតមាននៅតំបន់ភាគខាងត្បូងប្រទេសចិន និងបានបណ្តាលឲ្យពលរដ្ឋ ២៣នាក់រងរបួស
- BY
- Pheakdey
- August 7, 2023
ចិន៖ ប្រទេសចិនបានរងនូវគ្រោះរញ្ជួយដីដ៏កម្រមួយកាលពីព្រឹកថ្ងៃអាទិត្យ ទី៦ ខែសីហា នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ គ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិត ៥,៤រិចទ័រ និងបានកើតមានជាច្រើនម៉ោងនៅក្នុងទីក្រុង Dezhou ខេត្ត Shandong ភាគខាងត្បូងប្រទេសចិន។

ប្រភពខាងលើបានបន្តថា គ្រោះធម្មជាតិនេះបានធ្វើឲ្យមានការរញ្ជួយដីក្នុងជម្រៅប្រមាណជា ១០គីឡូម៉ែត្រ និងបានបណ្តាលឲ្យអគារជាច្រើនកន្លែងត្រូវរងនូវការខូតខាតផងដែរ។ គិតត្រឹមពេលនេះគេបានរកឃើញមានអ្នករងរបួសចំនួន ២៣នាក់ ខណៈគ្មានរបាយការណ៍ណាមួយបង្ហាញថា មានអ្នកស្លាប់បាត់បង់ជីវិតនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






