ស្រមោច៦០ក្បាលវារចេញពីក្នុងភ្នែករបស់ក្មេងស្រីម្នាក់ សូម្បីតែវេជ្ជបណ្ឌិតក៏មិនអាចពន្យល់បានដែរ
ក្មេងស្រីម្នាក់បានកើតមានបញ្ហាដ៏ចម្លែកមួយគឺមានសត្វស្រមោចជាច្រើនបានវារចេញមកពីក្នុងភ្នែករបស់នាង ដែលករណីនេះគ្មាន វេជ្ជបណ្ឌិតណាម្នាក់អាចពន្យល់បាននោះទេ។ ក្មេងស្រីរងគ្រោះនេះមានឈ្មោះថា Ashwini អាយុ ១១ ឆ្នាំ រស់នៅក្នុងភូមិ Nellingeri ក្រុង Belthangady ប្រទេសឥណ្ឌា។
មុនពេលកើតមានរឿងនេះកុមារីរងគ្រោះបានប្រាប់ម្តាយរបស់នាងថា នាងដូច មានបញ្ហាឈឺភ្នែក ហើយពេលម្តាយរបស់នាងពិនិត្យមើលភ្នែករបស់នាងស្រាប់តែឃើញមានស្រមោចមួយក្បាល ហើយម្តាយរបស់នាងបានគិតថា សត្វស្រមោចនេះទំនងជាវារចូលភ្នែកនាងពេលនាងគេងលក់។ ស្រាប់តែថ្ងៃបន្ទាប់មកទៀតកុមារីរងគ្រោះមានអាការៈឈឺភ្នែកទៀត ហើយម្តាយនាងក៏បាននាំនាងទៅមន្ទីរពេទ្យ ហើយខាងវេជ្ជបណ្ឌិតបានរកឃើញសត្វស្រមោច ៥ ក្បាលនៅក្នុងផ្នែករបស់នាង តែគេមិនអាចរកឃើញមូលហេតុនោះទេ។
ស្រាប់តែក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះមានសត្វស្រមោចវារចេញពីក្នុងភ្នែករបស់នាងរហូតសរុបមានចំនួន ៦០ ក្បាលហើយ។ ក្រុមវេជ្ជបណ្ឌិតនៅមិនទាន់អាចពន្យល់បានទេពីមូលហេតុដែលបង្កឲ្យមានបញ្ហានេះ ហើយពេលនេះគេកំពុងតែ តាមដានករណីរបស់ក្មេងស្រីនេះជាបន្តទៀត៕

ភក្តី
ប្រភព៖ dailymail