អន្តរជាតិ

ភ្លើងឆេះព្រៃដ៏ឆាប់រហ័សមួយបានបណ្តាលឲ្យពលរដ្ឋអាមេរិក ៦នាក់បាត់បង់ជីវិត ខណៈជាច្រើននាក់បានបង្ខំចិត្តលោតចូលសមុទ្រដើម្បីគេចពីអគ្គីភ័យ

BY
Pheakdey
August 10, 2023

អាមេរិក៖ យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកចំនួន ៦នាក់ត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហានេះ។ ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះបានកើតឡើងនៅក្នុងក្រុង Hawaiian ដែលជាក្រុងទេសចរណ៍ប្រវត្តិសាស្រ្តដ៏មានសក្តានុពលមួយរបស់សហរដ្ឋអាមេរិក។

ប្រភពខាងលើបានបន្តថា​ ​ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ នៅពេលពលរដ្ឋចំនួន ១២នាក់ផ្សេងទៀតបានរងរបួស ខណៈនៅក្នុងនោះមានពលរដ្ឋចំនួន ២នាក់បានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យផងដែរ។ នៅក្នុងប្រតិបត្តិការណ៍ជួយជនរងគ្រោះ អាជ្ញាធរអាមេរិកក៏បានជួយសង្គ្រោះពលរដ្ឋជាច្រើននាក់ចេញពីទឹកសមុទ្រផងដែរ ក្រោយពួកគេបានបង្ខំចិត្តលោតចូលក្នុងសមុទ្រដើម្បីគេចឲ្យផុតពីអគ្គីភ័យ។ គិតត្រឹមពេលនេះអគ្គីភ័យបានបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងអគារអស់ជាង ២៧០កន្លែង ហើយពលរដ្ឋជាង ១២,០០០នាក់ត្រូវបានជម្លៀសខ្លនជាបន្ទាន់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: