ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO ៖ តួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅលើពិភពបានកើនឡើង ៨០% ខណៈគេបានរកឃើញមេរោគបំប្លែងខ្លួនថ្មីជាច្រើនប្រភេទទៀត

    BY Pheakdey August 12, 2023
    WHO ៖ តួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅលើពិភពបានកើនឡើង ៨០% ខណៈគេបានរកឃើញមេរោគបំប្លែងខ្លួនថ្មីជាច្រើនប្រភេទទៀត

    បារាំង៖ របាយការណ៍មួយរ​បស់អង្គការសុខភាពពិភពលោក​បានបង្ហាញថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅលើពិភពលោកបានកើនឡើង ៨០% កាលពីខែមុខនេះ ខណៈពលរដ្ឋនៅជុំវិញពិភពលោកហាក់លែងសូវចាប់អារម្មណ៍ពីការវិវឌ្ឍន៍របស់ជំងឺមួយនេះទៀតហើយ។ នៅក្នុងរបាយការណ៍ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា មេរោគនៃជំងឺកូវីដ-១៩ក៏បានបន្តបង្កើតឲ្យមានមេរោគបំប្លែងខ្លួនគួរកត់សម្គាល់ជាច្រើនប្រភេទបន្ថែមទៀតផងដែរ។

    ប្រភពខាងលើបានបន្តថា បើគិតចាប់ពីថ្ងៃទី១០ ខែកក្កដា មកដល់ថ្ងៃទី៦ ខែសីហានេះគឺគេបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១,៥លាននាក់ ខណៈនៅក្នុងនោះគឺតំបន់ Western Pacific ជាតំបន់ដែលមានការរាតត្បាតថ្មីខ្លាំងជាងគេ ពោលបើគិតតែតួលេខអ្នកឆ្លងថ្មីនៅក្នុងតំបន់មួយនេះគឺមានការកើតឡើងរហូតដល់ ១៣៧%ឯណោះ។ យ៉ាងណាក្តី បើទោះជាតួលេខអ្នកឆ្លងថ្មីមានការកើនឡើងក៏ពិតមាន តែតួលេខអ្នកស្លាប់វិញគឺមានការថយចុះចំនួន ៥៧% ដោយតួលេខអ្នកស្លាប់មានត្រឹមចំនួន ២,៥០០នាក់៕

     អត្ថបទ៖ ភក្តី

    ប្រភព៖  The Strait Time

     

    Share This Post: