ហេតុការណ៍បាក់ដីដ៏ឆាប់រហ័សមួយបានបណ្តាលឲ្យពលរដ្ឋចិន ២១នាក់បាត់បង់ជីវិត និង៦នាក់កំពុងបាត់ខ្លួន
- BY
- Pheakdey
- August 14, 2023
ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ២១នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ ហេតុការណ៍បាក់ដីនេះបានកើតឡើងនៅក្នុងក្រុង Xian ភាគខាងជើងប្រទេសចិន និងបានកើតឡើងតាំងតែពីថ្ងៃអាទិត្យទី១៣ ខែសីហាម្សិលមិញម្លេះ ខណៈរហូតមកទល់នឹងពេលនេះប្រតិបត្តិការណ៍ជួយសង្គ្រោះជនរងគ្រោះនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ។

បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺនៅមានមនុស្សចំនួន ៦នាក់ទៀត ដែលកំពុងតែបាត់ខ្លួន ខណៈគេមិនសូវមានសង្ឃឹមខ្ពស់ថា អ្នកដែលកំពុងបាត់ខ្លួនទាំងនោះនៅមានជីវិតរស់នោះទេ។ គួររម្លឹកជូនថា ហេតុការណ៍បាក់ដីបានកើតឡើងក្រោយតំបន់កើតហេតុខាងលើនេះបានទទួលសម្ពាធទឹកភ្លៀងយ៉ាងជោគជាំក្នុងរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា។ ក្រៅតែពីបានបង្កឲ្យមានមនុស្សស្លាប់ និងជាច្រើននាក់កំពុងបាត់ខ្លួនហើយ គ្រោះធម្មជាតិដ៏កម្រនេះក៏បានបណ្តាលឲ្យពលរដ្ឋជាង ៩០០គ្រួសារកំពុងរស់នៅដោយគ្មានភ្លើងអគ្គីសនីប្រើប្រាស់ផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






