ជប៉ុនសម្រេចលុបចោលជើងហោះហើរជិត ៨០០ជើងជាបន្ទាន់ដោយសារព្យុះទីហ្វុង Lan ខណៈពលរដ្ឋជិត ៩ម៉ឺនគ្រួសារកំពុងរស់នៅដោយគ្មានអគ្គីសនីប្រើប្រាស់
- BY
- Pheakdey
- August 15, 2023
ជប៉ុន៖ ព្យុះទីហ្វុង Lan បានកំពុងតែបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហានេះ។ ឥទ្ធិពលរបស់ព្យុះបានកំពុងតែបង្កឲ្យមានភ្លៀងធ្លាក់និងខ្យល់បោកបក់យ៉ាងខ្លាំង ខណៈតំបន់មួយចំនួនដែលបានទទួលរងនូវសម្ពាធទឹកភ្លៀងច្រើនលើសកម្រិតនោះក៏ត្រូវប្រឈមនឹងបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័សបន្ថែមទៀតផងដែរ។
បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ព្យុះទីហ្វុង Lan បានធ្វើដំណើរចេញពីមហាសមុទ្រប៉ាស៊ីហ្វិកឆ្ពោះមកកាន់អាណាខេត្ត Wakayama ក្នុងល្បឿនយ៉ាងលឿន ហើយតាមការព្យាករណ៍គឺព្យុះនឹងបន្តជះឥទ្ធិពលអាក្រក់ក្នុងតំបន់មួយនេះជាច្រើនថ្ងៃបន្ថែមទៀត។ នៅចំពោះស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរអាកាសចរណ៍ជប៉ុនបានសម្រេចលុបចោលជើងហោះហើរជិត ៨០០ជើងជាបន្ទាន់ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើររាប់ម៉ឺននាក់ ហើយឥទ្ធិពលរបស់ព្យុះក៏បានធ្វើឲ្យពលរដ្ឋជិត ៩០,០០០គ្រួសារត្រូវរស់នៅដោយគ្មានចរន្តអគ្គីសនីប្រើប្រាស់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






