នាង សម្បត្តិ ធ្វើឲ្យខូចស៍បាយ៉ារិទ្ធ មានមោទនភាពមិនតិចទេក្នុងវគ្គ Knockouts
- BY
- Liny Chan
- August 15, 2023
កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានវត្តមានដំបូងគេនៅកម្ពុជា The Voice Cambodia រដូវកាលទី3 បានចូលដក់វគ្គដ៏ថ្មីមួយដែលពុំធ្លាប់មានពីមុនមកគឺវគ្គ Knockouts ។

បេក្ខជនសំឡេងថ្មីស្ទាយប្លែក នាង សម្បត្តិ បានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោក្នុងវគ្គ Knockouts នេះ។
ភាពជាខ្លួនឯងរបស់បេក្ខជនវ័យក្មេងម្នាក់នេះ គឺជាចំណុចចម្បងបំផុតដែលទទួលបានការគាំទ្រ ក៏ដូចជាការស្ញើចសរសើរពីសំណាក់ខូចស៍ទាំង៤។

ជាមួយនឹងបទចម្រៀងដែលត្រូវប្រើដង្ហើមដ៏វែងៗខ្លាំង តែបេក្ខជន នាង សម្បត្តិ នៅតែអាចធ្វើបានយ៉ាងរលូន អមជាមួយនឹងសំឡេងស្រែកគាំទ្រយ៉ាងកក្រើកពេញស្ទូឌីយោតែម្តង។

គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ ម៉ោង 8យប់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕



- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






