ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឪពុកអប្រិយអត់លុយចាយដាច់ចិត្តលក់កូនខ្លួនឯងឲ្យគេក្នុងតម្លៃជាង៥ពាន់ដុល្លារ សំណាងល្អជីតាប្តឹងប៉ូលិសរកឃើញមកវិញ

    BY Khmernote Media March 12, 2018
    ឪពុកអប្រិយអត់លុយចាយដាច់ចិត្តលក់កូនខ្លួនឯងឲ្យគេក្នុងតម្លៃជាង៥ពាន់ដុល្លារ សំណាងល្អជីតាប្តឹងប៉ូលិសរកឃើញមកវិញ

    ចិន៖ លោកតាម្នាក់រំភើបចិត្តរហូតស្រែកយំយ៉ាងខ្លាំងនៅក្នុងស្ថានីយប៉ូលិស បន្ទាប់ពីប៉ូលិសបានរកឃើញចៅប្រុសរបស់គាត់ម្នាក់ ដែលត្រូវបានឪពុករបស់គេលក់ទៅឲ្យអ្នកដទៃមួយរយៈហើយ។ លោកតាកំសត់រូបនេះមានឈ្មោះថា Qian រស់នៅក្នុងក្រុង​ Tengzhou ប្រទេសចិន ហើយលោកតាមានកូនប្រុសម្នាក់អាយុ២២ឆ្នាំ និងកំពុងធ្វើការនៅក្នុងទីក្រុងសៀងហៃជាមួយនឹងប្រពន្ធ របស់គេ។

    លោកតាបានឲ្យដឹងថា កូនប្រុសរបស់គាត់មានកូនពីរនាក់ទៀតគឺម្នាក់អាយុ៤ឆ្នាំ និងម្នាក់ទៀតអាយុ១៥ខែ ដែលមានឈ្មោះថា  Zheng Zheng ។ រាល់ថ្ងៃលោកតារួមជាមួយនឹងប្រពន្ធរបស់គាត់ត្រូវជួយមើលថែរចៅ ព្រោះកូនប្រុសរបស់គាត់ហាក់មិនសូមខ្វាយខ្វល់ជាមួយនឹងគ្រួសារប៉ុន្មានទេ។ ស្រាប់តែពេលចុងក្រោយនេះ កូនប្រុសអាយុ២២ឆ្នាំរបស់គាត់បានសម្រេចលក់កូនប្រុសអាយុ១៥ខែឲ្យទៅគេទៀត គឺលក់តាមអ៊ីនធឺណិតក្នុងតម្លៃ ៣៧,០០០ យន់ (៥,៨៣២ ដុល្លារ) ព្រោះតែគេគ្មានលុយចាយ។

    បន្ទាប់ពីបានដឹងរឿងនេះលោកតាព្យាយាមទៅប្តឹងប៉ូលិស ដើម្បីឲ្យជួយរកចៅប្រុសមកវិញ ហើយប៉ូលិសក៏បានបើកការស៊ើបអង្កេត និងអាចរកចៅប្រុសនោះមកវិញបាន​។ ពេលនេះកូនប្រុសរបស់គាត់ រួមជាមួយនឹងអ្នក ដែលបានទិញចៅប្រុសនោះ កំពុងត្រូវបានប៉ូលិសតាមចាប់ខ្លួនពីបទជួញដូរកុមារដោយខុសច្បាប់៕

    ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay