អន្តរជាតិ

មនុស្ស ១០នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍យន្តហោះធ្លាក់ទៅបុករថយន្តនិងម៉ូតូលើផ្លូវ Highway ក្នុងប្រទេសម៉ាឡេស៊ី

BY
Pheakdey
August 18, 2023

ម៉ាឡេស៊ី៖ យ​ន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់មកលើដងផ្លូវនិងបណ្តាលឲ្យមានពលរដ្ឋចំនួន ១០នាក់ត្រូវស្លាប់បាត់បង់ជីវិត ខណៈនៅក្នុងនោះក៏មានអ្នកដំណើរដែលកំពុងបើកបរនៅលើដងផ្លូវចំនួន ២នាក់ផងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ​ ទី១៨ ខែសីហានេះបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះបានកើតឡើងនៅលើផ្លូវ Highway មួយកន្លែងនៅក្នុងរដ្ឋ Selangor នៃប្រទេសម៉ាឡេស៊ី។

ប្រភពខាងលើខាងបានបន្តថា យន្តហោះដឹកអ្នកដំណើរខ្នាតតូចខាងលើនេះគឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនឯកជនមួយ ដោយនៅក្នុងយន្តហោះនោះមានផ្ទុកអ្នកដំណើរចំនួន ៦នាក់ និងអ្នកបើកបរយន្តហោះចំនួន ២នាក់។ ដោយឡែកសម្រាប់អ្នកដំណើរនៅលើផ្លូវ Highway ចំនួន ២នាក់ ដែលបានស្លាប់បាត់បង់ជីវិតវិញគឺមានម្នាក់ជាអ្នកដែលកំពុងបើកបររថយន្ត និងម្នាក់ទៀតគឺជាអ្នកដំណើរដែលកំពុងជិះម៉ូតូតែម្នាក់ឯង។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានរកឃើញមូលហេតុពិតប្រាកដ ដែលបង្កឲ្យមានគ្រោះថ្នាក់ដ៏កម្រនេះនៅឡើយទេ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: