ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងបាញ់មីស៊ីលយុទ្ធសាស្រ្តចេញពីនាវាចម្បាំងជាច្រើនគ្រាប់ ស្របពេលអាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធារួមគ្នា

    BY Pheakdey August 21, 2023
    កូរ៉េខាងជើងបាញ់មីស៊ីលយុទ្ធសាស្រ្តចេញពីនាវាចម្បាំងជាច្រើនគ្រាប់ ស្របពេលអាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធារួមគ្នា

    កូរ៉េខាងជើង៖ ប្រមុខដឹកនាំប្រទេសកូរ៉េខាងជើងគឺលោក គឹម​ ជុងអ៊ុន បានបញ្ជើញទៅត្រួតពិនិត្យដោយផ្ទាល់នូវការបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្របាញ់ចេញពីនាវាចម្បាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី២១ ខែសីហានេះ។ ការបាញ់សាកល្បងនេះត្រូវបានធ្វើឡើងនៅតំបន់ឆ្នេរភាគខាងកើតប្រទេសកូរ៉េខាងជើង ខណៈមីស៊ីលដែលកូរ៉េខាងជើងបានបាញ់នោះគឺមានចំនួនជាច្រើនគ្រាប់និងត្រូវបានបាញ់បន្តបន្ទាប់គ្នាភ្លាមៗតែម្តង។

    ប្រភពខាងលើបានបន្តថា មីស៊ីលជាច្រើនគ្រាប់ដែលបានបាញ់ចេញពីនាវាចម្បាំងរបស់កងយោធាជើងទឹកកូរ៉េខាងជើងនោះគឺសុទ្ធតែបានធ្លាក់ចំគោលដៅទាំងអស់ ពោលគឺគ្មានបញ្ហាបាញ់មិញចេញ ឬបាញ់ខុសគោលដៅមួយគ្រាប់ណាឡើយ។ សូមបញ្ជាក់ជូនថា ការសម្រេចបាញ់មីស៊ីលសាកល្បងរបស់កូរ៉េខាងជើងនៅពេលនេះគឺត្រូវបានធ្វើឡើងស្របពេលអាមេរិកនិងកូរ៉េខាងត្បូងបើកធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នាមួយ ខណៈកូរ៉េខាងជើងបានចាត់ទុកការធ្វើសមយុទ្ធយោធានោះគឺជាការត្រៀមធ្វើសង្គ្រាមពិត៕

    អត្ថបទ​៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: