ខ្មែរណូត

ស្វែងរក

  • PR

    «ស្នាមថើបវង្វេងម្ចាស់» រឿងភាគបែបយុវវ័យប្រមូលផ្តុំតួសុទ្ធតែក្មេងៗល្បីៗពី TikTok

    BY Liny Chan August 21, 2023
    «ស្នាមថើបវង្វេងម្ចាស់» រឿងភាគបែបយុវវ័យប្រមូលផ្តុំតួសុទ្ធតែក្មេងៗល្បីៗពី TikTok

    ភាពយន្តថ្មីរបស់ទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV កំពុងត្រៀមចូលមកអង្រួនបេះដូងរបស់យុវវ័យ ដែលពោរពេញដោយស៊ីជម្ពូ ។


     
    រឿង “ស្នាមថើប វង្វេងម្ចាស់” នឹងធ្វើអោយយុវវ័យទទួលបានអារម្មណ៍ពិសេសគឺស្នេហាដំបូងប្លែកមួយកម្រិត ក្រោយពីលោកអ្នកបានទស្សនានូវភាពយន្តខ្នាតខ្លីជាច្រើនកន្លងមក ដែលភាគច្រើនជា ប្រភេទរឿងបែបអប់រំ និងភាពយន្តបែបសង្គមគ្រួសារ។


     
    ស្នាមថើបវង្វេងម្ចាស់នឹងធ្វើអោយអ្នកទស្សនាមានស្នាមញញឹម និងសប្បាយរីករាយ រំភើបទៅតាមសាច់រឿង និងភាពក្រមិចក្រមើមនៃតួអង្គដ៏ស្រស់ស្អាតនិងស្រស់សង្ហាទាំងពីរនាក់ជាមិនខាន មានការចូលរួមសម្ដែងដោយតារាប្រុសស្រីវ័យក្មេងជំនាន់ក្រោយ ដែលក្នុងនោះមានដូចជាលោក ចាស្ទីន អ៊ុន កញ្ញា សៀនាង លោក ភីយ៉ូ និងតារាសម្តែងជាច្រើនទៀតផងដែរ ។ ភាពយន្តនេះដែរដឹកនាំសម្តែងដោយ លោក សេង សុវណ្ណារ៉ា ។


     
    គួរជម្រាបថា រឿង “ស្នាមថើបវង្វេងម្ចាស់” នឹងមានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ម៉ោង ៧ ដល់ម៉ោង ៨យប់ លើកញ្ចក់ទូរទស្សន៍ហង្ស មាស HDTV ។ គាំទ្រភាពយន្តភាគខ្មែរ ទស្សនាប៉ុស្តិ៍ ទូរទស្សន៍ហង្សមាស ៕


     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay