ក្រុមហ៊ុន អាកាសចរណ៍ខេមបូឌាអ៊ែរវ៉េផ្តល់ជូនប្រូម៉ូសិនពិសេសសម្រាប់ជើងហោះហើរថ្មីភ្នំពេញ -ហូជីមិញ
- BY
- Liny Chan
- August 22, 2023
ភ្នំពេញ- ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េនឹង បើក ដំណើរការ ជើងហោះហើរត្រង់ រវាង រាជធានី ភ្នំពេញ នៃ ប្រទេសកម្ពុជា និងទីក្រុងហូជីមិញនៃប្រទេសវៀតណាម នៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2023ខាងមុខនេះ ជាមួយនឹងកាលវិភាគនៃការហោះហើរ3ដងក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃអង្គារ ព្រហស្បត្តិ៍ និងសៅរ៍។ ជើងហោះហើរនេះ ត្រូវបានប្រតិបត្តិការហោះហើរដោយយន្តហោះថ្មីទំនើបAirbus-A319 មានកន្លែងអង្គុយធំទូលាយដែលផ្តោតលើផាសុខភាព និងសុវត្ថិភាពរបស់អ្នកដំណើរជាចំបង។

ជើងហោះហើរដំបូងKR733នឹងចាកចេញពីទីក្រុងភ្នំពេញនៅម៉ោង7:40ល្ងាច និងចុះចតនៅទីក្រុងហូជីមិញនៅម៉ោង 8:45 យប់(ម៉ោងក្នុងតំបន់)។ រីឯជើងហោះហើរត្រឡប់មកវិញ KR734 នឹងចាកចេញពីទីក្រុងហូជីមិញនៅម៉ោង 9:40 យប់ និងមកដល់ភ្នំពេញនៅម៉ោង 10:35 យប់ (ម៉ោងក្នុងតំបន់)។

ដើម្បីអបអរសាទរដល់ការបើកដំណើរការជើងហោះហើរនេះដែរ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េក៏នឹងមានការផ្តល់ជូនពិសេសទៅលើសំបុត្រយន្តហោះដែលមានតម្លៃត្រឹមតែចាប់ពីUSD80ប៉ុណ្ណោះសម្រាប់សំបុត្រហោះហើរពីភ្នំពេញទៅហូជីមិញ និងចាប់ពីUSD147ប៉ុណ្ណោះសម្រាប់សំបុត្រហោះហើរទៅនិងមករវាងភ្នំពេញនិងហូជីមិញ ដែលតម្លៃនេះបានរួមបញ្ចូលពន្ធ និងថ្លៃសេវាកម្មផ្សេងៗរួចជាស្រេច។ រយៈពេលនៃការលក់គឺចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ខែសីហា ឆ្នាំ2023 ហើយរយៈពេលធ្វើដំណើរចាប់ពីថ្ងៃទី12 ខែកញ្ញា ឆ្នាំ2023 រហូតដល់ ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2023។

ទីក្រុងហូជីមិញ ដែលយើងស្គាល់ថាទីក្រុងសៃហ្កន គឺជាទីក្រុងធំបំផុតរបស់ប្រទេសវៀតណាម និងជាបណ្តុំនៃសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងប្រវត្តិសាស្រ្តផងដែរ។ នៅទីក្រុងនេះ លោកអ្នកអាចឃើញទស្សនីយភាពនៃការលាយឡំគ្នារវាងស្ថាបត្យកម្មបែបបុរាណ និងសម័យតាមរយៈអាគារទំនើបខ្ពស់ៗ ផ្សារទំនើប ផ្លូវគមនាគមន៍ខ្វាត់ខ្វែង និងអាគារចាស់ៗពីសម័យអាណានិគមបារាំង សារមន្ទីរ រមណីយដ្ឋានប្រវត្តិសាស្ត្រផ្សេងៗជាច្រើនផងដែរ។ អ្នកដំណើរភាគច្រើនដែលបានទៅដល់ទីក្រុងនេះ តែងតែឈៀងចូលទៅកំសាន្តនៅផ្លូវរូងក្រោមដីគូឈី(Cu Chi Tunnels) វិហារសៃហ្កនណូតឌេម(Saigon Notre Dame Cathedral) សារមន្ទីរប្រវត្តិសាស្ត្រ ប៉ុស្តិ៍ប្រៃសណីយ៍ ជាដើម ហើយក៏មិនភ្លេចដើរផ្សារ ភ្លក់រសជាតិអាហារតាមចិញ្ចើមផ្លូវដ៏សំបូរបែប ព្រមទាំងក្រេបកាហ្វេហ្វីនដែលមានក្លិនឈ្ងុយ និងរសជាតិដិតផងដែរ។

ការធ្វើដំណើរពីទីក្រុងភ្នំពេញទៅទីក្រុងហូជីមិញតាមផ្លូវគោកអាចនឹងចំណាយពេលជាមធ្យមចំនួន7ម៉ោង ខណៈដែលការធ្វើដំណើរផ្លូវអាកាសចំណាយពេលជាមធ្យមត្រឹមតែ1ម៉ោងប៉ុណ្ណោះ។ លោកអ្នកដែលកំពុងមានបំណងធ្វើដំណើរកំសាន្តទៅទីក្រុងនេះជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ គួរកុំរំលងឱកាសដ៏ពិសេសដើម្បីទទួលយកបទពិសោធន៍ថ្មីក្នុងការធ្វើដំណើរដោយឆាប់រហ័ស ប្រកបដោយផាសុខភាព ប្រណីតភាព និងឯកជនភាពនៅក្នុងតម្លៃដ៏ពិសេសថែមទៀតផង។
ដើម្បីសាកសួរព័ត៌មានបន្ថែម និងកក់សំបុត្រ សូមទាក់ទងមកកាន់៖
លេខទូរស័ព្ទ៖ +855 96 852 5555
គេហទំព័រ៖ www.cambodia-airways.com




- Share This Post:






