អន្តរជាតិ

ក្រុងចាកាតាសម្រេចអនុញ្ញាតឲ្យពលរដ្ឋរាប់ម៉ឺននាក់អាចធ្វើការងារនិងរៀនពីផ្ទះក្នុងរយៈពេល ២ខែ ដើម្បីគេចចេញពីបញ្ហាខ្យល់កខ្វក់

BY
Pheakdey
August 22, 2023

ឥណ្ឌូនេស៊ី៖អាជ្ញាធរក្រុងចាកាតានៃប្រទេសឥណ្ឌូនេស៊ីបានសម្រេចដាក់ឲ្យបុគ្គលិកនិងសិស្សសាលារាប់ម៉ឺនអាចធ្វើការងារនិងរៀនពីចម្ងាយបានក្នុងរយៈពេល ២ខែ ដើម្បីគេចចេញពីបញ្ហាខ្យល់កខ្វក់ ដែលកំំពុងបង្កការគំរាមគំហែងយ៉ាងខ្លាំងចំពោះសុខភាពសាធារណៈ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Barrons បានបញ្ជាក់ថា វិធានការខាងលើនេះត្រូវអនុវត្តចាប់ពីថ្ងៃចន្ទ ទី២១ ខែសីហា រហូតដល់ថ្ងៃទី ២១ ខែតុលា។

ប្រភពខាងលើបានបន្តថា នៅក្នុងការអ​នុវត្តវិធានការខាងលើនេះគឺអាជ្ញាធរក្រុងចាកាតាបានកំណត់ថា ៥០% នៃបុគ្គលិកទូទៅដែលមានចំនួនសរុបជាង ៥០,០០០នាក់អាចឆ្លាស់វេនគ្នាធ្វើការងារពីផ្ទះបាន និង ៧៥% នៃមន្ត្រីរាជការអាចធ្វើការពីផ្ទះមកបាន បើទោះជានៅក្នុងចន្លោះថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែកញ្ញា ប្រទេសឥណ្ឌូនេស៊ីនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាន (ASEAN Summit) ក៏ដោយ។ សូមបញ្ជាក់ជូនថា បញ្ហាខ្វល់កខ្វក់ដែលកំពុងកើតមាននៅក្នុងទីក្រុងចាកាតានៅពេលនេះ គឺបញ្ហាមានលម្អងធូលីនៅក្នុងបរិយកាសលើសពីកម្រិត PM 2.5 ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Barrons

Share This Post: