មនុស្ស ១៧នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្ពានមួយកន្លែងក្នុងប្រទេសឥណ្ឌា
- BY
- Pheakdey
- August 23, 2023
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្ពានមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីរសៀលថ្ងៃពុធ ទី២៣ ខែសីហាម្សិលមិញនេះ។ ស្ពានដែលបានបាក់នេះ គឺជាផ្លូវសម្រាប់រថយន្តភ្លើងបើកឆ្លងកាត់ មានទីតាំងស្ថិតនៅក្នុងរដ្ឋ Mizoram ភាគខាងលិចនៃប្រទេសឥណ្ឌា។

ប្រភពខាងលើបានបន្តថា ស្ពានដែលបានបាក់ខាងលើនេះគឺកំពុងស្ថិតក្នុងការសាងសង់ ហើយជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺជាក្រុមកម្មករ ដែលកំពុងធ្វើការសាងសង់ស្ពាននោះផ្ទាល់តែម្តង។ ភ្លាមៗក្រោយកើតមានរឿងអកុសលនេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសថា នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២,៤០០ដុល្លារទៅកាន់ក្រុមគ្រួសារនីមួយៗរបស់ជនរងទាំង ១៧នាក់នោះផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






