របាយការណ៍ចុងក្រោយមួយបង្ហាញថា ពលរដ្ឋអាមេរិកដែលកំពុងបាត់ខ្លួនក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង Lahaina លើកោះ Maui អាចមានដល់ជាង ១ពាន់នាក់
- BY
- Pheakdey
- August 23, 2023
អាមេរិក៖ របាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរអាមេរិក ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី២៣ ខែសីហានេះបានឲ្យដឹងថា ចំនួនពលរដ្ឋអាមេរិកដែលកំពុងបាត់ខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនិងបន្តឆេះរាលដាលទីក្រុង Lahaina ស្ថិតនៅលើកោះ Maui រដ្ឋ Hawaii គឺមានចន្លោះពី ១,០០០ ទៅ ១,១០០នាក់ ខណៈគេមិនបានរំពឹងខ្ពស់ថានឹងអាចរកឃើញជនដែលកំពុងបាត់ខ្លួនទាំងអស់នោះទេ។
គួររម្លឹកជូនថា ហេតុការណ៍អកុសលខាងលើនេះបានកើតឡើងឡើងតាំងតែពីថ្ងៃទី ៨ ខែសីហាម្ល៉េះ ហើយគិតត្រឹមពេលនេះគឺមានមនុស្សចំនួន ១១៥នាក់ ត្រូវបានរកឃើញថាបានស្លាប់បាត់បង់ជីវិត។ គួរបញ្ជាក់ជូនផងដែរថា ក្រុង Lahaina គឺជាទិសដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពបំផុតមួយរបស់អាមេរិក ហើយក្រុងមួយនេះគឺមានតាំងនៅជាប់សមុទ្រតែម្តង ហើយនៅពេលមានភ្លើងឆេះក្រុងនោះក៏មានពលរដ្ឋមួយចំនួនបានសម្រេចលោតចូលទៅក្នុងសមុទ្រដើម្បីគេចចេញពីអគ្គិភ័យផងដែរ ខណៈភ្លើងបានឆេះបំផ្លាញទីក្រុងមួយនេះអស់ប្រហែលជា ៨០%៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






