អន្តរជាតិ

អាមេរិកបានផ្តល់ប្រាក់រង្វាន់ ១,៤ពានលានដុល្លារសម្រាប់ការអភិវឌ្ឍន៍វិធីព្យាបាលនិងវ៉ាក់សាំងកូវីដ-១៩

BY
Pheakdey
August 24, 2023

អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា ខ្លួនបានផ្តល់ប្រាក់រង្វាន់ចំនួន ១,៤ពាន់លានដុល្លាររួចហើយសម្រាប់ការអភិវឌ្ឍន៍វិធីព្យាបាលនិងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។ នៅក្នុងទំហំប្រាក់រង្វាន់ដ៏ច្រើននេះក៏មានប្រាក់ចំនួន ៣២៦ដុល្លារគឺជាកិច្ចសន្យារវាងរដ្ឋាភិបាលអាមេរិកជាមួយនិងក្រុមហ៊ុន Regeneron Pharmaceuticals ក្នុងការអភិវឌ្ឍន៍វិធីព្យាបាលនិងវ៉ាក់សាំងជំងឺកូវីដ-១៩ជំនាន់ថ្មីផងដែរ។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហានេះបានឲ្យដឹងថា ប្រាក់រង្វាន់ចំនួន ១,៤ពាន់លានដុល្លារនេះគឺជាផ្នែកមួយនៃកញ្ចប់ទឹកប្រាក់ចំនួន ៥ពាន់លានដុល្លារ ដែលរដ្ឋាភិបាលបានអនុម័តកាលពីឆ្នាំ ២០២០កន្លងទៅ​សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សូមបញ្ជាក់ជូនថា នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នាពេលកន្លងមកគឺមានបញ្ចូលនូវកម្មវិធីសំខាន់ៗជាច្រើន ដូចជាផលិតឧបករណ៍ធ្វើតេស្តឆាប់រហ័ស ធ្វើការពិសោធន៍វ៉ាក់សាំងឬវិធីព្យាបាលថ្មីៗ និងការចែកជូនវ៉ាក់សាំងទៅកាន់បណ្តាប្រទេសមួយចំនួននៅជុំវិញពិភពលោកជាដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: