ខ្មែរណូត

ស្វែងរក

  • PR

    ប្រុសខួច សុំកុំឲ្យទស្សនិកជនជេរខ្លួនក្នុង រឿង ស្រោមមុខភរិយា

    BY Liny Chan August 29, 2023
    ប្រុសខួច សុំកុំឲ្យទស្សនិកជនជេរខ្លួនក្នុង រឿង ស្រោមមុខភរិយា

    ភាពយន្តភាគថ្មីដែលផលិតដោយទូរទស្សន៍ហង្សមាស HDTV ដែលមានចំណងជើងថា ស្រោមមុខភរិយា កំពុងធ្វើអោយទស្សនិកជនជក់ចិត្ត ឆេះឆួល ទៅតាមសាច់រឿងផិតក្បត់ ។

    នេះជាវណ្ណកម្មថ្មីមួយទៀតដែលបង្ហាញពីចំណងគ្រួសារដែលត្រូវរង្គោះរង្គើដោយសារតែមនុស្សជាទីស្រលាញ់របស់ខ្លួនរួមគ្នាក្បត់ចិត្ត ដែលមានការចូលរួមសម្ដែងដោយតារាសម្ដែងរូបសង្ហា ប្រុសខួច តួឯកស្រីសាន្ត កុសុមៈ និងតារាកិត្តិយសជាច្រើនរូបទៀតផងដែរ ។

    អ្វីដែលគួរអោយចាប់អារម្មណ៍ទៀតនោះ មុនពេលចាក់ផ្សាយភាពយន្តមួយនេះ លោកប្រុសខួចក៏ធ្លាប់បង្ហោះសារថា កុំជេរណា ។ គួរបញ្ជាក់ថា ក្នុងភាពយន្តមួយនេះ លោកប្រុស ខួច ត្រូវសម្ដែងជាតួអង្គប្ដីមួយដែលមានភរិយាដល់ទៅពីរនាក់ ដែលលោកត្រូវលួចលាក់ភរិយាពីរនាក់នៅក្នុងដំបូលផ្ទះតែមួយ តើអ្នកណាគឺជាភរិយាក្នុងចិត្តរបស់លោកពិតប្រាកដ ។

    រឿង ស្រោមមុខភរិយា ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង ៧ ដល់ម៉ោង ៨យប់ រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay