ព្រះមហាក្សត្រថៃ សម្រេចបន្ធូរបន្ថយទោសរបស់លោក ថាក់ស៉ីន ពី៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំ
(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទទួលការលើកលែងទោសពីព្រះមហាក្សត្រ ដោយកាត់បន្ថយការផ្តន្ទាទោសរបស់គាត់ឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Tiger នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ។
![]()
យោងតាមសេចក្តីប្រកាសដែលបានចេញផ្សាយនៅក្នុង Royal Gazette នៅរសៀលថ្ងៃនេះ ព្រះមហាក្សត្រថៃ បានសម្រេចព្រះទ័យបន្ធូរបន្ថយទោសជាប់ពន្ធនាគាររបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ពីឆ្នាំ ១១ខែ និង ២០ថ្ងៃ មកត្រឹមមួយឆ្នាំវិញ។ បន្ថែមពីនេះ ព្រះរាជប្រកាសបានបង្ហាញពីសម្រេចលើកលែងទោសពីព្រះមហាក្សត្រ ដោយលើកឡើងពីការលះបង់របស់លោក ថាក់ស៊ីនចំពោះតួនាទីជានាយករដ្ឋមន្ត្រី និងការចូលរួមចំណែកក្នុងការគ្រប់គ្រងប្រទេសដែលត្រូវបានគេចាត់ទុកថា មានប្រយោជន៍។ មួយវិញទៀត លោក ថាក់ស៊ីន ស្ថិតក្នុងវ័យកាន់តែចាស់ ហើយមានបញ្ហាសុខភាព ដែលត្រូវការការព្យាបាលពីអ្នកឯកទេស។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២២ ខែសីហា ភ្លាមៗក្រោយមកដល់ព្រលានយន្តហោះ និងជួបជុំគ្រួសារបានមួយរយៈពេលខ្លី លោក ថាក់ស៉ីន ត្រូវបានប៉ូលិសនាំខ្លួនទៅកាន់តុលាការ ហើយត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារតែម្តង។ យ៉ាងណាមិញ យប់ថ្ងៃដដែលនោះ រូបលោកត្រូវបានបញ្ជូនចេញទៅកាន់មន្ទីរពេទ្យប៉ូលិសមួយកន្លែង ដោយសារបញ្ហាសុខភាព៕


ប្រភព៖ The Tiger