អន្តរជាតិ
កូរ៉េខាងជើងបាញ់មីស៊ីលកម្ទេចនាវាជាច្រើនគ្រាប់ទៅកាន់សមុទ្រលឿង
BY Pheakdey
September 2, 2023
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលសម្រាប់កម្ទេចនាវាជាច្រើនគ្រាប់ទៅកាន់តំបន់សមុទ្រលឿង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២ ខែកញ្ញានេះ។ ការបាញ់មីស៊ីលនេះត្រូវបានគេមើលឃើញថា គឺជាបាញ់សាកល្បងនិងជាការធ្វើសមយុទ្ធយោធាចុងក្រោយមួយរបស់ទីក្រុងព្យុងយ៉ាងនៅក្នុងសប្តាហ៍នេះផងដែរ។
ប្រភពខាងលើបានបន្តថា ការបាញ់មីស៊ីលពីសំណាក់ប្រទេសកូរ៉េខាងជើងនៅពេលនេះបានកើតឡើងស្របពេលដែលប្រទេសកូរ៉េខាងត្បូងបានប្រកាសដាក់ទណ្ឌកម្មចំពោះពលរដ្ឋកូរ៉េខាងជើងចំនួន ៥នាក់ ជុំវិញករណីដែលទីក្រុងព្យុងយ៉ាងបាញ់រ៉ុកកែតមួយគ្រាប់ទៅកាន់ទីអវកាសកាលពីខែមុន។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់អំពីព័ត៌មានលម្អិតអំពីការបាញ់មីស៊ីលនេះនៅឡើយទេ ខណៈអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងកំពុងបើកការសិក្សាអំពីករណីនេះហើយ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time