អន្តរជាតិ

ពលរដ្ឋតៃវ៉ាន់ ៤០នាក់បានរងរបួស និងជាង ៧ពាន់នាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់ដោយសារព្យុះទីហ្វុង Haikui

BY
Pheakdey
September 4, 2023

តៃវ៉ាន់៖ តៃវ៉ាន់កំពុងតែរងការវាយប្រហារដោយព្យុះទីហ្វុង Haikui ក្នុងកម្រិតដ៏ធ្ងន់ធ្ងរមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញានេះ។ ឥទ្ធិពលរបស់ព្យុះបានកំពុងបង្កឲ្យមានមានខ្យល់បោកបក់យ៉ាងខ្លាំង ហើយភ្លៀងបានបន្តធ្លាក់ក្នុងកម្រិតយ៉ាងច្រើន ខណៈនៅតំបន់ខ្លះក៏ត្រូវរងនូវបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័សផងដែរ។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលគេបានរកឃើញមានពលរដ្ឋតៃវ៉ាន់ចំនួន ៤០នាក់បានរងរបួស ជាង ៧,០០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ ហើយផ្ទះរាប់ពាន់ខ្នងកំពុងតែគ្មានភ្លើងអគ្គិសនីប្រើប្រាស់។​ យ៉ាងណាក្តី គេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញថា​ មានជនរងគ្រោះដល់អាយុជីវិតនៅឡើយទេ។ បើតាមអាជ្ញាធរតៃវ៉ាន់បានបញ្ជាក់ថាទីហ្វុង Haikui នេះជាគឺជាព្យុះទី ១ ហើយ ដែលបានវាយប្រហារដោយផ្ទាល់មកលើកោះតៃវ៉ាន់ បើគិតក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: